មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អា​ស៊ាន​-​អន្តរជាតិ​ ​ត្រូវ​បាន​បើក​ដំណើរការ​អាជីវកម្ម​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អា​ស៊ាន​-​អន្តរជាតិ​ ​ត្រូវ​បាន​បើក​ដំណើរការ​អាជីវកម្ម​

 

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​អា​ស៊ាន​-​អន្តរជាតិ​ ​ដែលគេ​ស្គាល់​ថា​ជា​ផ្សារ​ដើម​គរ​ថ្មី​ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ស​ប្តាហ៍​មុន​ ​ក្រោមអធិបតីភាព​ ​លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​វ៉ាង​ វិ​ន​ធាន​ (​Wan​g​ ​W​e​n​t​i​an​) ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ​និង​អ្នកតំណាង​និង​អ្នក​ពាក់ព័ន្ធ​ដទៃទៀត​នៃ​គម្រោង​នេះ​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​ ​ដែល​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ​៣​០​ហិច​តា​ ​ស្ថិតនៅ​លើ​មហាវិថី​ឈ្នះ​-​ឈ្នះ​ ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​ឥឡូវនេះ​គឺជា​ទី​ផ្សារ​លក់ដុំ​ដ៏​ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​នេះ​នឹង​ផ្តោត​លើ​កសិផល​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​អនាម័យ​ ​ហើយ​អាច​ផ្ទុក​ផលិតផល​ក្នុងស្រុក​រហូតដល់​ ​៦​០​,​០​០​០​ ​តោន​ ​ដែល​មាន​ប្រភព​មកពី​ទូទាំង​ប្រទេស​កម្ពុជា​ ​រួម​ជាមួយនឹង​ការនាំចូល​ពី​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដូចជា​ប្រទេស​ចិន​ ​វៀតណាម​ ​និង​ថៃ​។​

​គម្រោង​នេះ​បាន​ចាប់ផ្តើម​ការ​សាងសង់​ជាលើកដំបូង​ក្នុង​ឆ្នាំ​២​០​២​២​ ​ដែល​ដឹកនាំ​ដោយ​សមាគម​អភិវឌ្ឍន៍​អាជីវកម្ម​គ​័​ង​ស៊ី​ (​China​’s ​G​u​an​g​x​i​ ​Business​ ​Development​ ​Association​-​G​B​D​A​) ​របស់​ប្រទេស​ចិន​។​

​ដំណាក់កាល​ទី​១​របស់​ផ្សារ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​តូប​បុគ្គល​ជាង​ ​៦​,​០​០​០​ ​ដែល​ឥឡូវនេះ​ត្រូវ​បាន​ជួល​ទៅ​ឱ្យ​អាជីវករ​ម្នាក់ៗ​។​

​ឈាន​ទៅដល់​ការ​ចាប់ផ្តើម​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ ​G​B​D​A​ ​បាន​ផ្ទេរ​តូប​ផ្សារ​ដំបូង​ចំនួន​៦​០​០​០​តូប​ ​ទៅ​ម្ចាស់​អាជីវកម្ម​ក្រោម​កិច្ចសន្យា​រយៈពេល​ ​៥​ឆ្នាំ​ ​ដោយ​រយៈពេល​២​ឆ្នាំ​ដំបូង​គឺ​មិន​គិតថ្លៃ​ទេ​។​

​ថ្លែង​នៅ​ក្នុង​ពិធីសម្ពោធ​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​លោក​ ​សៀ​ ​លូ​ពីង​ (X​i​e​ ​L​up​in​g​) ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​អា​ស៊ាន​-​អន្តរជាតិ​ ​បាន​មានប្រសាសន៍ថា​ ​គម្រោង​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ទាំង​អ្នកនាំ​ចូល​ ​និង​អ្នកនាំ​ចេញ​។​

​លោក​បាន​មានប្រសាសន៍ថា​ ​ផ្សារ​នេះ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​ ​រវាង​ប្រជាជន​កម្ពុជា​ ​និង​ចិន​ ​និង​ប្រជាជន​អា​ស៊ាន​ផង​ដែរ​ ​ស្របតាម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​ (BR​I​)​។​

​លោក​ ​សៀ​ ​ជឿជាក់​ថា​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​នេះ​ ​នឹង​ជំរុញ​ពាណិជ្ជកម្ម​កសិកម្ម​យ៉ាង​ខ្លាំង​រវាងប្រទេស​ចិន​ ​កម្ពុជា​ ​និង​បណ្តា​ប្រទេស​អា​ស៊ាន​ ​ដោយ​ផ្តោត​លើ​ផលិតផល​កសិកម្ម​ប្រកបដោយ​គុណភាព​ ​និង​អនាម័យ​ជាច្រើន​។​

​លោក​បាន​មានប្រសាសន៍ថា​ “​យើង​នឹង​ធ្វើការ​រួមគ្នា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ​ដើម្បី​នាំ​យក​កសិផល​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​តម្លៃ​សមរម្យ​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ​និង​លើកទឹកចិត្ត​ឲ្យ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​កាន់តែ​ច្រើន​ ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទី​ផ្សារ​ពិភពលោក​ ​តាមរយៈ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អា​ស៊ាន​”​។​

​សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ ​Jam​e​s ​White​head

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទិ២ ខែឧសភា ឆ្នាំ២០២៤

ព័ត៌មាន៖ ខ្មែរ ថាមស៍