🎊 កម្ពុជានឹងរៀបចំ “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២” ក្រោមប្រធានបទ៖ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច
🗓️ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥
🖲 សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ
ទិវាជាតិនេះនឹងប្រមូលផ្តុំសហគ្រាសធុនមីក្រូ តូច និងមធ្យម, ស្ថាប័នរដ្ឋ និងឯកជន, ដៃគូអភិវឌ្ឍន៍ និងអង្គការស្ថាប័នពាក់ព័ន្ធ ដើម្បីអបអរសាទរ និងលើកកម្ពស់តួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសនាពេលអនាគត។
🎯 ព្រឹត្តិការណ៍នេះរួមមានកម្មវិធីសំខាន់ៗដូចខាងក្រោម៖
✅ ការតាំងបង្ហាញផលិតផលដែលមាននវានុវត្តន៍របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម
✅ កិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៤ គឺ៖
1️⃣ របបនិយតកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម
2️⃣ យន្តការគាំទ្រ និងការលើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម
3️⃣ ការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារក្នុងស្រុក
4️⃣ ការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារតំបន់ និងពិភពលោក
✅ ព្រឹត្តិការណ៍អម — វេទិកាវិស័យវេចខ្ចប់នៅកម្ពុជា