មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវគ្គ បណ្តុះបណ្តាលស្តីពី “វដ្តត្រួតពិនិត្យគុណភាពសម្រាប់ផលិតភាព និងឧត្តមភាពសហគ្រាសមីក្រូ តូច និងមធ្យម” ពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០២៦ តាមរយៈសេវាអ្នកជំនាញបច្ចេកទេសរបស់អង្គការ ផលិតភាពអាស៊ី។
កម្មវិធីនេះមានសិក្ខាកាម តំណាងក្រុមហ៊ុន និងសហគ្រាសឯកជន និងមន្ត្រីបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមសរុបចំនួន ៤០ នាក់។ តំណាងវិស័យឯកជន ដូចជាក្រុមហ៊ុន KTH FOOD ក្រុមហ៊ុន Epic Chips Cambodia និងកសិដ្ឋាន គិរីសួគ៌ (ផលិតកម្មគិរីរម្យ) បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមលើកកម្ពស់ផលិតភាពនេះ។
បន្ថែមលើការបណ្តុះបណ្តាល លោក Hideki Tabuchi អ្នកជំនាញផលិតភាពជនជាតិជប៉ុន និងជា ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Japan Development Service Co., Ltd. ក៏បានផ្តល់ការពិគ្រោះយោបល់បច្ចេកទេសផ្ទាល់នៅនឹងមូលដ្ឋានផលិតកម្ម ចាប់ពីថ្ងៃទី ១៩-២១ ខែមករា ឆ្នាំ២០២៦ ដើម្បីផ្តល់ការណែនាំជាក់ស្តែងស្តីពីការអនុវត្តឧបករណ៍ត្រួតពិនិត្យគុណភាពទាំងនេះ។
គំនិតផ្តួចផ្តើមលើកកម្ពស់ផលិតភាពមានគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេសរបស់មជ្ឈមណ្ឌលផលិតភាពជាតិ លើឧបករណ៍ផលិតភាព និងជំរុញការអនុវត្តឧបករណ៍ទាំងនោះឱ្យកាន់តែទូលំទូលាយ ក្នុងចំណោមរោងចក្រ សហគ្រាស និងសិប្បកម្មនៅទូទាំងប្រទេស។
ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍