អគ្គនាយកដ្ឋានពន្ធដារ ប្រើប្រាស់បច្ចេកវិទ្យា AI ដាក់អោយដំណើរការឆែតបត់ពន្ធដារ “បូណ៌មី” ដើម្បីជំរុញសេវាកម្មអ្នកជាប់ពន្ធ

អគ្គនាយកដ្ឋានពន្ធដារ ប្រើប្រាស់បច្ចេកវិទ្យា AI ដាក់អោយដំណើរការឆែតបត់ពន្ធដារ “បូណ៌មី” ដើម្បីជំរុញសេវាកម្មអ្នកជាប់ពន្ធ

 

សេចក្តីសង្ខេប៖ឆែតបត់ (chatbot) នេះត្រូវបានរចនាឡើងដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលទទួលបានការណែនាំអំពីពន្ធដារ ដោយកាត់បន្ថយលើការពិគ្រោះយោបល់ផ្ទាល់ និងការឆ្លើយតបតាមសារអេឡិចត្រូនិក។

អគ្គនាយកដ្ឋានពន្ធដារ (GDT) នៅថ្ងៃសៅរ៍បានដាក់អោយអនុវត្ត chatbot ពន្ធដារថ្មីមួយដែលមានឈ្មោះថា “បូណ៌មី” ដែលមានសមត្ថភាពឆ្លើយសំណួរជាភាសាខ្មែរ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពបន្តិចម្តងៗដើម្បីបង្កើនគុណភាពផ្តល់ព័ត៌មានពាក់ព័ន្ធនឹងពន្ធដារ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT ការដាក់ឱ្យប្រើប្រាស់Chatbot ដែលមានឈ្មោះថា “បូណ៌មី” ស្របតាមជំហររបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ជាពិសេសក្នុងការបង្កើនការចូលប្រើប្រាស់ព័ត៌មានទាក់ទងនឹងពន្ធដារសម្រាប់អ្នកជាប់ពន្ធ និងសាធារណជនទូទៅ។

ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) chatbot នេះត្រូវបានរចនាឡើងដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ងាយស្រួលទទួលបានការណែនាំអំពីពន្ធដារ ដោយកាត់បន្ថយលើការពិគ្រោះយោបល់ផ្ទាល់ និងការឆ្លើយតបតាមសារអេឡិចត្រូនិក។

ការដាក់ឱ្យប្រើប្រាស់chatbot “បូណ៌មី” បានកើតឡើងនៅពេលដែលរាជរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងការកៀរគរចំណូលក្នុងស្រុក ដែលជាសសរស្តម្ភសំខាន់សម្រាប់ការរក្សាកំណើនសេដ្ឋកិច្ច ផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគសាធារណៈ និងគាំទ្រដល់ស្ថិរភាពហិរញ្ញវត្ថុ។

ការទទួលបានព័ត៌មានពន្ធដារត្រឹមត្រូវត្រូវបានគេរំពឹងថានឹងបង្កើនការអនុលោមតាមពន្ធដោយស្ម័គ្រចិត្ត ជាពិសេសក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារ និងសកម្មភាពសេដ្ឋកិច្ច។

Chatbot”បូណ៌មី” អនុញ្ញាតឱ្យអ្នកជាប់ពន្ធ និងសាធារណជនទំនាក់ទំនងជាមួយអាជ្ញាធរពន្ធដារតាមរយៈការសន្ទនាដែលមានមូលដ្ឋានលើទម្រង់អក្សរ ដែលឱ្យអ្នកប្រើប្រាស់សួរសំណួរ និងទទួលបានការឆ្លើយតបទាក់ទងនឹងច្បាប់ពន្ធដារ បទប្បញ្ញត្តិ និងឯកសារពាក់ព័ន្ធ។

chatbotក៏ជួយអ្នកប្រើប្រាស់ទទួលបានព័ត៌មានដែលចង់បាន និងលម្អិតបន្ថែមទៀតដោយផ្អែកលើតម្រូវការជាក់លាក់របស់ពួកគេ។ តាមរយៈការសាកសួរជាប្រចាំដោយស្វ័យប្រវត្តិ GDT មានគោលបំណងកាត់បន្ថយបន្ទុករដ្ឋបាលលើមន្ត្រីពន្ធដារ ខណៈដែលធ្វើអោយប្រសើរឡើងនូវពេលវេលាឆ្លើយតប និងភាពស៊ីសង្វាក់គ្នានៃសេវាកម្ម។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ Nhean Chamrong

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦​

ព័ត៌មាន៖ ខ្មែរ ថាមសិ៍