ADB ផ្តល់មូលនិធិបន្ថែម $៧៣ លានដល់កម្ពុជា

ADB ផ្តល់មូលនិធិបន្ថែម $៧៣ លានដល់កម្ពុជា

 

រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបាន​មូលនិធិ​ចំនួន ៧៣​​ លាន​ដុល្លារ​បន្ថែមទៀត​ពី​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​។ មូលនិធិ​ដែល​ត្រូវបាន​អនុម័ត​ដោយ ADB កាលពី​ថ្ងៃទី​ ១៥ ខែធ្នូ នោះ​រួមបញ្ចូល​នូវ​កម្ចី​ផ្អែកលើ​គោលនយោបាយ ៥០​ លាន​ដុល្លារ និង​ការវិនិយោគ​គម្រោង​ចំនួន ២៣ ​លាន​ដុល្លារ​។​

​យោងតាម ADB កម្មវិធី​អភិ​វឌ្ឍន៍​តាម​វិស័យ​សម្រាប់​អន្តរ​កម្ម​ថាមពល​នេះ រួមមាន​កញ្ចប់​កំណែទម្រង់​គោលនយោបាយ​ដ៏​ទូលំទូលាយ​ដំបូង​របស់ ADB សម្រាប់​វិស័យ​ថាមពល​នៅ​កម្ពុជា​ដែល​នឹងត្រូវ​ផ្តល់​ហិរញ្ញ​​ប្ប​ទាន​ដោយ​ប្រាក់កម្ចី​ចំនួន ៤០​ លាន​ដុល្លារ​ពី​ធនធាន​ស​ម្ប​ទាន​របស់ ADB និង​ប្រាក់កម្ចី​ចំនួន ១០ ​លាន​ដុល្លារ​ពី​មូល​​និ​ធិ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន ដែលជា​ផ្នែក​មួយ​នៃ​ហិរញ្ញវត្ថុ​កាតាលីករ​បៃតង​អាស៊ាន​។​

​សម្រាប់​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ ២៣​ លាន​ដុល្លារ​នោះ​កម្មវិធី​បង្កើន​ថាមពល​កកើត​ឡើងវិញ​សម្រាប់​កម្ពុជា​របស់​មូល​និ​ធិ​វិនិយោគ​អាកាស​​ធាតុ​នឹង​ផ្តល់ប្រាក់​កម្ចី​ចំនួន ៦​ លាន​ដុ​ល្លារ និង​ជំនួយ ៥​ លាន​ដុល្លារ​ដែលជា​ហិរញ្ញប្បទាន​អាកាសធាតុ ហើយ​មូល​និ​ធិ​អាកាសធាតុ​បៃតង​នឹង​បន្ថែម​ប្រាក់កម្ចី​ចំនួន ១២​ លាន​ដុល្លារ​តាមរយៈ​កម្ម​វិធី​ការ​ស្តារឡើងវិញ​បៃតង​នៃ​ហិរញ្ញវត្ថុ​កាតាលីករ​បៃតង​អាស៊ាន​។ ថវិកា​ទាំង​​អស់​នឹងត្រូវ​គ្រប់គ្រង​ដោយ ADB​។​

ADB ឱ្យដឹងថា​៖ «​កម្មវិធី​នេះ​គាំទ្រ​របៀបវារៈ​នៃ​អន្តរ​កម្ម​ថាមពល​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បង្កើន​ថាមពល​កកើត​ឡើងវិញ និង​ប្រសិទ្ធភាព​ថាមពល​និង​ផ្លាស់ប្តូរ​ចេញពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។ វា​បង្កើត​ការធ្វើផែនការ និង​បទ​ប្ប​ញ្ញ​តិ្ត​ដោយ​ប្រើ​ទិន្នន័យ​សម្រាប់​ប្រព័ន្ធ​ថា​ម​​ពល​ដើម្បី​បង្កើន​ភាពបត់បែន និង​ភាព​​ធន់ និង​ពង្រឹង​ការវិនិយោគ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ថ្មី​សម្រាប់​ការធ្វើផែនការ​យុទ្ធ​សាស្ត្រ ព្រមទាំង​បង្ហាញ​ពី​បច្ចេកវិទ្យា​និង​គំរូ​អាជីវកម្ម​ថ្មីៗ​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

រៀបរៀងដោយ៖​​​ លោក ម៉ៃ គុណមករា

ប្រភពដើម៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d