EuroCham ជំរុញឱ្យវិស័យឧស្សាហកម្មកម្ពុជាប្រើប្រាស់ថាមពលកកើតឡើងវិញ

EuroCham ជំរុញឱ្យវិស័យឧស្សាហកម្មកម្ពុជាប្រើប្រាស់ថាមពលកកើតឡើងវិញ

 

ភ្នំពេញៈ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ​(EuroCham) ជំរុញ​ឱ្យ​វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា​ជ្រើសរើស​យក​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដក​ថ្លៃ​អានុភាព​ (Capacity Charge) លើ​ការប្រើប្រាស់​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ និង​ការទទួល​យក​ថាមពល​កកើត​ឡើងវិញ​ឱ្យ​បាន​ពេញលេញ​។

នៅក្នុង​ឯកសារ​គោលជំហរ​របស់​ខ្លួន​ស្តីពី​ថាមពល​កកើត​ឡើងវិញ​នៅ​កម្ពុជា ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២ ខែកញ្ញា EuroCham បានឱ្យ​ដឹងថា ការធានា​សុវត្ថិភាព​ថាមពល​ដែល​អាច​ទុកចិត្តបាន​តម្លៃ​សមរម្យ និង​ការធ្វើឱ្យ​ប្រសើរ​ឡើង គឺជា​អាទិភាព​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ដូច​មាន​ចែង​ក្នុង​ផែនការ​អភិវឌ្ឍន៍​ថាមពល​ (PDP)​ ឆ្នាំ​ ២០៤០​។

ទោះជា​យ៉ាងណា​ក្រុមហ៊ុន​អន្តរជាតិ និង​អ្នកវិនិយោគ​ក្នុង​ផលិតកម្ម​ដែលមាន​គុណភាព​ខ្ពស់ ហើយ​មាន​គោលដៅ​កម្រិត​អត្រា​កាបូន និង​ក្រុម​វិនិយោគទុន​ដែល​ពិចារណា​ការវិនិយោគ​ទៅក្នុង​ផលិតកម្ម​ប្រកប​ដោយ​និរន្តរភាព​ការប្រើប្រាស់​ថាមពល គឺជា​កត្តា​សំខាន់​បំផុត​សម្រាប់​ការវិនិយោគ​របស់​ពួកគេ​។

លោក Tassilo Brinzer ប្រធាន EuroCham ឱ្យ​ដឹង​ថា ការប្រើប្រាស់​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​ដែល​ជំរុញ​ដោយ​រដ្ឋាភិបាល​កម្ពុជា​នឹង​ក្លាយជា​ជំហាន​ល្អ​ឆ្ពោះ​ទៅរក​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ផលិតកម្ម ព្រមទាំង​ធ្វើឱ្យ​រូបភាព​ប្រទេស​មាន​ពណ៌​បៃតង និង​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​។

លោក​ថ្លែងថា​៖ «​ការណ៍​នេះ​នឹង​ជំរុញ​កម្ពុជា​ក្លាយជា​គោលដៅ​វិនិយោគ ព្រោះ​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ អាច​ត្រូវបាន​គាំទ្រ​ជា​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ច្បាប់​វិនិយោគ​ថ្មី ដូច្នេះ​វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​ថាមពល​ស្អាត​ឱ្យ​ចូលមក​វិនិយោគ​នៅទីនេះ​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC ) បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​៤ ខែកញ្ញា ថា ឯកសារ​គោលជំហរ​របស់ EuroCham បាន​ឆ្លុះបញ្ចាំង​ពីអ្វី​ដែល GMAC ស្នើសុំ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​។

លោក​បញ្ជាក់​ថា​៖ «​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការពិនិត្យ​មើល​បញ្ហា​នៃ​ការគិតថ្លៃ​អានុភាព និង​ធ្វើឱ្យ​គោលការណ៍​កាន់តែ​អំណោយផល​ សម្រាប់​ការដំឡើង​ថាមពល​ពន្លឺព្រះអាទិត្យ​។ ការណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ទាក់ទង​នឹង​ការផលិត​ពណ៌​បៃតង ហើយ​អ្នក​ទិញ​ភាគច្រើន​ក៏មាន​គោលការណ៍ និង​ការប្តេជ្ញាចិត្ត​ ដើម្បី​បំពេញ​តាម​គោលដៅ​ថាមពល​កកើត​ឡើងវិញ​របស់​ពួកគេ​។ ការការពារ​បរិស្ថាន​បាន​ក្លាយ​ជា​បញ្ហា​សំខាន់​ណាស់​»៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ ម៉ៃ គុណមករា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d