ត្រៀមខ្លួនសម្រាប់ប្រតិបត្តិការ​

ត្រៀមខ្លួនសម្រាប់ប្រតិបត្តិការ​

ក្នុងនាមជាម្ចាស់សហគ្រាសដែលបានចុះបញ្ជី អ្នកនឹងត្រូវដាក់​លិខិត​ប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំទៅអគ្គនាយកដ្ឋានពន្ធដារ (GDT) ។ ដើម្បីជួយលោកអ្នកក្នុងកិច្ចការ​នេះ អ្នកនឹងត្រូវការជំនួយ យ៉ាងហោចណាស់ ពីអ្នកកាន់​បញ្ជី​ ឬគណនេយ្យករដែលមានបទពិសោធន៍ក្នុងវិស័យនេះ។ លោកអ្នកត្រូវរៀបចំប្រព័ន្ធតម្កល់​ឯកសារអោយបានត្រឹមត្រូវវ រៀបចំបង្កាន់ដៃមានចុះលេខ និងសៀវភៅវិក័យប័ត្រ​ ​ធ្វើឱ្យប្រាកដថាលោកអ្នកបានរក្សាច្បាប់ចម្លងយ៉ាងច្បាស់លាស់ និងប្រយ័ត្នប្រយែងរាល់ពេល​ប្រតិបត្តិការ។ បន្ថែមពីលើនេះទៀត គឺការរៀបចំ​ និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យដូចជា QuickBooks ដើម្បីតាមដានចំណូល និងចំណាយ ដូច្នេះ លោកអ្នកអាចធ្វើ​របាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំ​ត្រីមាស និងប្រចាំឆ្នាំបានយ៉ាងងាយស្រួល។ ទាំងនេះមិនត្រឹមតែត្រូវការសម្រាប់ការ​ធ្វើរបាយការណ៍ប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកក្នុងការ​វិភាគអាជីវកម្ម និងធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ប្រតិបត្តិការ និងការរីកចម្រើននៃអាជីវកម្មលោកអ្នកផងដែរ។

ទោះបីជាអ្នកចាប់ផ្តើមអាជីវកម្មខ្នាត​តូចក៏ដោយ ការរក្សាកំណត់ត្រាហិរញ្ញវត្ថុត្រឹមត្រូវ និងច្បាស់លាស់ គឺជាកត្តាចាំបាច់។ ប្រសិនបើលោកអ្នកមិនមានគម្រោងប្រើ​គណនេយ្យករពេញម៉ោង អ្នកអាចប្រើប្រាស់សេវាកម្មពី អ្នកផ្គត់ផ្គង់សេវា ដើម្បីជួយអ្នកក្នុងការរៀបចំឯកសារ និងដាក់ស្នើប្រចាំខែ។