ការទទួលបានហរិញ្ញវត្ថុ

សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា។  សហគ្រាសទាំងនេះបាន​បង្កើត​ការងារស្មើរនឹងចំនួន ៧០% នៃការងារសរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន៥៨%។ ដោយសារមូលហេតុនេះហើយ​ទើបការគាំទ្រតាមតម្រូវការដល់សហ​គ្រាស​ធុន​តូច​ និង​មធ្យមអោយមានការ​រីកចម្រើន និងនវានុវត្តន៍គឺជាការសំខាន់ ។ នៅគ្រប់​ដំណាក់កាល​នៃការ​អភិវឌ្ឍអាជីវកម្ម​ អាជីវកម្មខ្នាតតូចតែងជួបបញ្ហាប្រឈមខ្លាំងជាងសហគ្រាសធុនធំក្នុង​កា​រទទួល​បាន​ហិរញ្ញវត្ថុ។ ដើម្បីរក្សាភាព​ប្រកួតប្រជែង ទាំងធុរកិច្ចថ្មី និងធុរកិច្ចដែលកំពុងពង្រីកខ្លួនពឹងផ្អែក​លើហិរញ្ញវត្ថុ​ខាងក្រៅសម្រាប់នវានុវត្តន៍ ឌីជីថលនីយកម្ម សាកលភាវូបនីយកម្ម​ និងការពង្រឹង​ជំនាញ​ផ្សេងៗ។

នៅប្រទេសកម្ពុជា កម្មវិធីផ្តល់ហិរញ្ញប្បទាន ជាទូទៅមិនត្រូវបានផ្តល់ជាមូលនិធិដោយផ្ទាល់ទេ។ កម្មវិធីនេះ ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈអាជ្ញាធរជាតិ ឬអន្តរការីហិរញ្ញវត្ថុ ដូចជាធនាគារ និងគ្រឹះស្ថាន​វិនិយោគ​ទុន​​ដែលផ្តល់មូលនិធិតាមរយៈឧបករណ៍ហិរញ្ញវត្ថុ។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា

គម្រោងហិរញ្ញប្បទានទ្រទ្រង់​សហគ្រាសធុនតូច និង​មធ្យម គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនទូទៅអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មី។

គម្រោង​ហរិញ្ញប្បទានសហគ្រាស​ធុនតូច គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច ជាគម្រោងហិរញ្ញប្បទានគ្មានទ្រព្យធានា ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសធុនតូចទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ អត្រាការប្រាក់ទាប។

គម្រោង​​ហរិញ្ញប្បទានសហគ្រិនស្ត្រីកម្ពុជា គម្រោងហិរញ្ញប្បទានសហគ្រិនស្រ្តី ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសជាស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។ សហគ្រិនជាស្រ្តីអាចប្រើប្រាស់គម្រោងហិរញ្ញប្បទានខាងលើ ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មីបាន។

គម្រោងហិរញ្ញប្បទានសម្រាប់វិស័យឌីជីថល និងទំនើបកម្ម គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ម្ចាស់សហគ្រាសស្ថិតក្នុងវិស័យឌីជីថល និងទំនើបកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់ទាប។

គម្រោងសហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍

គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) គឺជាផ្នែកមួយនៃការគាំទ្រសម្រាប់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣”។

ដើម្បីលើកកម្ពស់ និងពង្រឺងឲ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍។

គម្រោង TRCS នឹងគាំទ្រ (ក) ដំណើរការអាជីវកម្មឡើងវិញ (ខ) ការកែលម្អ និងទំនើបកម្ម និង (គ) ការពង្រឹង និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងវិបត្តិក្រោយកូវីដ-១៩។

អតិថិជនគោលដៅនៃគម្រោង TRCS មានដូចជា: (១). អាជីវកម្មសណ្ឋាគារ (២). អាជីវកម្មផ្ទះសំណាក់ (៣). អាជីវកម្មភោជនីយដ្ឋាន (៤). អាជីវកម្មគាំទ្រដល់វិស័យទេសចរណ៍។

កម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប

«គម្រោងហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ត្រូវបានដាក់ឲ្យដំណើរការ និងអនុវត្តន៍កាលពីថ្ងៃទី១៣ ខែវិច្ឆុកា ឆ្នាំ២០២៣ ដោយផ្ទាល់ ដោយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ការគាំទ្រដល់សហគ្រាស ឬអាជីវកម្មគោលដៅដែលបាន និងកំពុងប្រតិបត្តិការ នៅខេត្តសៀមរាប (ទោះចុះបញ្ជីនៅរាជធានី ឬខេត្តណាក៏ដោយ) ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ (ក) បដិសណ្ឋារកិច្ច និងការកម្សាន្ត ដែលបម្រើដល់គោលដៅទេសចរណ៍ (ខ) ការផ្គត់ផ្គង់ផលិតផល និងសេវាកម្ម ដែលគាំទ្រដល់វិស័យទេសចរណ៍ (គ) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលគាំទ្រដល់វិស័យទេសចរណ៍។

សម្រាប់ព័ត៌មានបន្ថែម ឬស្វែងរកគម្រោងហរិញ្ញប្បទានផ្សេងៗ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ ធនាគាសហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​

ការចាប់ផ្តើមអាជីវកម្មថ្មី

តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម