សាររបស់រដ្ឋមន្ត្រី
សាររបស់រដ្ឋមន្ត្រី

សូមស្វាគមន៍ និងថ្លែងអំណរគុណការចូលមកកាន់គេហទំព័រថ្នាលព័ត៌មានឌីជីថលជាតិសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៃព្រះរាជាណាចក្រកម្ពុជាដែលមានឈ្មោះថា គេហទំព័រKhmerSME”

គេហទំព័រនេះ​ផ្ដល់ជូនសាធារណជននូវព័ត៌មានអំពីការចុះឈ្មោះអាជីវកម្ម និងដំណើរការអាជីវកម្មរបស់សហគ្រាសធុនមីក្រូ ​តូច និងមធ្យម តាមរយៈការដាក់បង្ហាញនូវឯកសារផ្លូវការនានា ដែលទាក់ទងនឹងច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធ ភាព​ជាដៃគូពាណិជ្ជកម្ម បញ្ជីរាយនាមអ្នកផ្តល់សេវា​កម្មផ្សេងៗ ឱកាសទទួលបានហិរញ្ញប្បទាន  ព័ត៌មានស្តីពីព្រឹត្តិការណ៍ផ្សេងៗ និងវគ្គបណ្តុះបណ្តាលថ្មីៗ ព្រមទាំងព័ត៌មានទាក់ទងនឹងការអភិវឌ្ឍអាជីវកម្ម។ ​លើសពីនេះ លោកអ្នកក៏នឹងទទួលបាននូវព័ត៌មានស្តីពីដំណើរប្រព្រឹត្តទៅនៃការធ្វើអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ការនាំចេញ និងការនាំចូលក្នុងប្រទេសកម្ពុជា ប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនានាដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។

ក្រៅពីការទទួលបានព័ត៌មានខាងលើ​ ម្ចាស់អាជីវកម្មក៏អាចដាក់ពាក្យស្នើសុំធ្វើជាអ្នកផ្គត់ផ្គង់សេវាជាមួយគេហទំព័រKhmerSME  ដើម្បីទទួលបានអត្ថប្រយោជន៌ផ្សេងៗដូចជា ការផ្សព្វផ្សាយអំពីទំនិញ សេវាកម្ម ​និង​ស្វែងរកដៃគូអាជីវកម្មរបស់លោកអ្នក។ ​

ប្រសិនលោកអ្នកមិនអាចស្វែងរកនូវ​ព័ត៌មានជាក់លាក់ណាមួយទាក់ទងនឹងហគ្រាសធុនមីក្រូ ​តូច និងមធ្យមនៅលើគេហ​ទំព័រនេះ សូម​ទំនាក់ទំនងមកកាន់យើងខ្ញុំ (ទំនាក់ទំនង)។ យើងខ្ញុំក៏​សូមអញ្ជើញ​លោកអ្នកតាមដានសកម្មភាពប្រចាំថ្ងៃរបស់គេហទំព័រKhmerSME នៅលើទំព័រផ្លូវការ Facebook Telegram LinkedIn និង Youtube

យើងខ្ញុំសូមស្វាគមន៍រាល់មតិយោបល់ត្រលប់ដ៏មានតម្លៃរបស់លោកអ្នកក្នុងការចូលរួមកែលម្អគេហទំព័រ និងការផ្តល់សេវាកម្មរបស់យើងឲ្យកាន់តែមានភាពល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបានការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ហែម វណ្ណឌី
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម