ឥណ្ឌាគ្រោងMOU ទិញគ្រាប់ស្វាយចន្ទី ៨ម៉ឺនតោនក្នុងមួយឆ្នាំ

ក្រុមហ៊ុន Shree Devis Cashew nut Industries Co., Ltd របស់ឥណ្ឌា គ្រោងចុះ MOU ទិញគ្រាប់ស្វាយចន្ទីឆៅ៨ម៉ឺនតោនក្នុងមួយឆ្នាំ។ បើតាម នាយកដ្ឋានកសិឧស្សាហកម្ម កម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីបានរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ តែការនាំចេញតិចតួច ដែលភាគច្រើនពឹងផ្អែកលើវៀតណាម។ ដូច្នេះ ការនាំចេញទៅឥណ្ឌា នឹងជួយផ្សព្វផ្សាយពីគុណភាពគ្រាប់សា្វយចន្ទីកម្ពុជា។

លោក ឈន់ សុភ័ក្ក្រ  អនុប្រធានការិយាល័យ នៃនាយកដ្ឋានកសិឧស្សាហកម្ម បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី១ខែកុម្ភៈនេះថា បន្ទាប់ពីពិភាក្សាកាលពីថ្ងៃទី២៨មករា ក្រុមហ៊ុន Shree Devis Cashew nut Industries Co., Ltd របស់ឥណ្ឌា គ្រោងចុះMOU ទិញគ្រាប់ស្វាយចន្ទីឆៅចំនួន ៨ម៉ឺនតោនក្នុង១ឆ្នាំ នៅខែកុម្ភៈនេះ ខណៈកម្ពុជា កំពុងរៀបចំពង្រឹងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារ។

លោក បន្តថា ក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតគ្រាប់ស្វាយចន្ទីរាប់ម៉ឺនតោន ខណៈការនាំចេញបានតិចតួច ដែលភាគច្រើនត្រូវពឹងផ្អែកលើទីផ្សារប្រទេសវៀតណាម។ កន្លងទៅឥណ្ឌា បានទិញគ្រាប់ស្វាយចន្ទីពីវៀតណាមក្នុងចំនួនច្រើន ស្របពេលដែលគ្រាប់ចន្ទីទាំងនោះមានប្រភពពីកម្ពុជា។ ប៉ុន្តែ ថ្មីៗនេះ ក្រុមហ៊ុន បានងាកមកទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាវិញ។ ដូច្នេះ លោក រំពឹងថា ពិភពលោកនឹងស្គាល់ពីគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជាកាន់តែច្បាស់ តាមរយៈការនាំចេញទៅឥណ្ឌានេះ។

សម្រាប់អត្ថបទដើម​ សូមចូលទៅកាន់តំណភ្ជាប់នេះ

ដោយៈ ឈុំ ចន្ថា

ព័ត៌មានៈ ថ្មីៗ

កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២