សហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) តែងត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីននៃកំណើននៅក្នុងបណ្ដា ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ដោយសារការរួមចំណែករបស់វានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង បង្កើតការងារក្នុងប្រទេស។ នៅប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យម តំណាងឱ្យ ៧០% នៃការងារសរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន ៥៨%។ របៀបកំណត់និយមន័យសហគ្រាសធុនមីក្រូ តូច និងមធ្យមមានសារៈសំខាន់ចំពោះ លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងកម្មវិធីជំនួយគាំទ្ររបស់កម្ពុជាដែលផ្តោតជាពិសេសលើសហគ្រាស ដែលអាចត្រូវបានកំណត់ថាស្ថិតនៅក្រោម និយមន័យនេះ។
និយមន័យសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យឧស្សាហកម្ម
ប្រទេសកម្ពុជាមាននិយមន័យផ្លូវការនៃសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានរៀបរៀងឡើងក្រោមក្របខណ្ឌ អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០០៥។ និយមន័យនេះបែងចែកសហគ្រាសតាម ទំហំ និងរួមបញ្ចូល លក្ខណៈវិនិច្ឆ័យសម្រាប់ទាំងចំនួនការងារ និងចំណូល។ យោងតាមលទ្ធផលនៃកិច្ច ប្រជុំគណៈកម្មាធិការ សកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (SMEPC) លើកទី២ នៅទីស្តីការ គណៈរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សហគ្រាសធុនតូច និងមធ្យមត្រូវបាន ចែកចេញជា ៣ វិស័យ គឺ (១) កសិកម្ម (២) ឧស្សាហកម្ម និង (៣) សេវាកម្ម និងពាណិជ្ជកម្ម។ សហគ្រាសធុនតូច និងមធ្យមត្រូវបំពេញតាមលក្ខខណ្ឌពីរ៖ (ក) ចំនួនបុគ្គលិក (ខ)ផលរបរប្រចាំឆ្នាំ ឬទ្រព្យសកម្ម។
យោងតាមស្ថិតិវិស័យសហគ្រាសធុនតូច និងមធ្យម និងកម្មន្តសាលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តួលេខខាងក្រោមប្រៀបធៀបចំណែកនៃវិស័យនានាក្នុង ឧស្សាហកម្ម កម្មន្ដសាល របស់ សហគ្រាសទាំងអស់ រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រាសធុនធំ គិតត្រឹមឆ្នាំ២០១៦៖
អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម