អាជីវកម្មថ្មី
អាជីវកម្មថ្មី

ដើម្បីបង្កើត និងដំណើរការក្រុមហ៊ុនមួយជោគជ័យទៅបាន លោកអ្នកគប្បីបង្កើត និងរៀបចំផែនការអាជីវកម្ម វាយតម្លៃលទ្ធភាពហិរញ្ញវត្ថុរបស់លោកអ្នក បំពេញរាល់ភាពអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាននានា ជ្រើសរើសដៃគូសហការ និងអ្នកផ្គត់ផ្គង់សេវាកម្ម ស្វែងរកឱកាសទីផ្សារ ជ្រើសរើសយន្តការ និងប្រព័ន្ធល្អបំផុតដើម្បីជួយឱ្យអាជីវកម្មលោកអ្នកមានទីផ្សារ និងមានលំនឹង ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ជាច្រើនទៀត។ ផ្នែកនេះក៏មានការពន្យល់បន្ថែម និងផ្តល់នូវឯកសារទាក់ទងនឹងនីតិវិធីនៃការចាប់ផ្តើមអាជីវកម្ម
មគ្គុទេសក៍អាជីវកម្ម អ្នកផ្គត់ផ្គង់សេវាកម្ម ឱកាសទទួលបានហិរញ្ញប្បទាន ក៏ដូចជាឱកាសរៀនជំនាញទន់ និងបច្ចេកវិទ្យាថ្មីៗ។ សម្រាប់ព័ត៌មានលម្អិត សូមចុចលើអនុទំព័រនីមួយៗ។

ផែនការអាជីវកម្ម

ផែនការអាជីវកម្ម គឺជាគ្រឹះដ៏រឹងមាំមួយ មិនថាសម្រាប់អាជីវកម្មអ្វីឡើយ។ ផែនការអាជីវកម្មល្អ ដឹកនាំលោកអ្នកឱ្យឆ្លងផុតដំណាក់កាលនីមួយៗនៃការចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មរបស់លោកអ្នក។ លោកអ្នកនឹងត្រូវប្រើផែនការអាជីវកម្មជាផែនទីបង្ហាញផ្លូវ ដើម្បីដឹងអំពីការរៀបចំ ដំណើរការ និងការពង្រីកអាជីវកម្ម ហើយវាក៏ជាវិធីមួយជំរុញការរិះគិតឱ្យបានល្អិតល្អន់នូវធាតុសំខាន់ៗនៃអាជីវកម្មរបស់លោកអ្នក។ នៅក្នុងផ្នែកនេះ លោកអ្នកអាចរកបាននូវព័ត៌មានស្តីពីផែនការអាជីវកម្មនានា គំរូ និងការណែនាំជាជំហានៗ សម្រាប់លោកអ្នករៀបចំបង្កើតផែនការអាជីវកម្មដោយខ្លួនឯង។

ការបង្កើតអាជីវកម្ម

មានមនុស្សជាច្រើនគិតថា ក្រោយពេលចុះបញ្ជីសហគ្រាសចប់សព្វគ្រប់ មានន័យថាពួកគាត់អាចធ្វើអាជីវកម្មបាន និងអាចចាប់ផ្តើមលក់ទំនិញ ឬផ្គត់ផ្គង់សេវាកម្មបានភ្លាមៗដែរ។ ទោះយ៉ាងណាក្តី លោកអ្នកក៏ត្រូវដឹងផងដែរថា តើអាជីវកម្មរបស់លោកអ្នកត្រូវការអាជ្ញារប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រអនុញ្ញាតណាមួយដើម្បីចាប់ផ្តើមធ្វើអាជីវកម្មបាន។ នៅទីនេះ លោកអ្នកអាចរកឃើញនូវការពិពណ៌នាបឋម ដែលសហគ្រិនទាំងឡាយត្រូវស្វែងយល់ និងត្រូវបំពេញ ដើម្បីធ្វើឱ្យអាជីវកម្មរបស់ខ្លួនអាចដំណើរការដោយស្របច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាននៅក្នុងប្រទេសកម្ពុជា។ ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានអាចធ្វើតាមអេឡិចត្រូនិក (អនឡាញ) ដោយលោកអ្នកនឹងទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ ឬការចុះបញ្ជីពន្ធដារ និងការចុះបញ្ជីនិយោជិត ដោយគ្រាន់តែបំពេញព័ត៌មាន និងបង់កម្រៃសេវាសាធារណៈជាការស្រេច។ រយៈពេលនៃការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ម្ចាស់សហគ្រាសនឹងទទួលបាននូវលិខិតអនុញ្ញាតខាងលើ ក្នុងរយៈពេល០៨(ប្រាំបី)ថ្ងៃ នៃថ្ងៃធ្វើការ។

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម