នវានុវត្តន៍
នវានុវត្តន៍

នវានុវត្តន៍ផលិតផល និងសេវាកម្ម

នៅពេលអ្នកវិនិយោគលើនវានុវត្តន៍ និងការអភិវឌ្ឍផលិតផលអ្នកនឹង​​ឃើញពីអត្ថប្រយោជន៍ទាំងអស់នៃ​ស្ថាប័ន ដែលជះឥទ្ធិពលដល់អ្នកគ្រប់គ្នាចាប់​តាំង​ពីនាយកប្រតិបត្តិរហូតដល់ផ្នែក​លក់ និងចាប់​តាំង​ពី​ផ្នែក​ទីផ្សាររហូតដល់ផ្នែក​សេវាកម្មអតិថិជន និងលើសពីនេះទៀត។ យើងនឹងជួយលោកអ្នក​ឱ្យមាននវានុវត្តន៍ និងកែប្រែ​អាជីវកម្មរបស់អ្នកតាមរយៈគំនិតថ្មីៗ។ នៅក្នុងផ្នែកនេះ លោកអ្នកអាចរកឃើញនូវ​គំនិតថ្មីៗ ភាព​ជោគជ័យ និងឧទាហរណ៍អំពីការលើកទឹកចិត្ត​របស់សហគ្រិន។ នៅឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន  (NIPTICT) ក្រោមការគ្រប់គ្រងរបស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថាននេះ​ទទួល បាន ​មូលនិធិសម្រាប់ការ ស្រាវជ្រាវចំនួន ៨លានដុល្លារ ​ក្រោមហិរញ្ញប្បទាន​បានមកពីចំណូល​ក្នុងវិស័យ​ទូរគមនាគមន៍។ មជ្ឈមណ្ឌលនវានុវត្តន៍ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន មជ្ឈមណ្ឌលនវានុវត្តន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍ​ធនធានមនុស្ស ការស្រាវជ្រាវ និងការអភិវឌ្ឍ​នវានុវត្តន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន  នៅកម្ពុជា។ មជ្ឈមណ្ឌល​នេះ​មាន​ទំហំអាគារសរុប ៧.៥០០ ម៉ែត្រក្រឡា គួបផ្សំទាំងបន្ទប់ស្រាវជ្រាវ និងពិសោធន៍ ទីតាំង​សម្រាប់​ធុរកិច្ចបង្កើត​ថ្មី (startup)​ ទីធ្លាសម្រាក និងភោជនីយដ្ឋានន ទីធ្លាសម្រាក និងសាល​សម្រាប់​ទីភ្នាក់ងារ​សាធារណៈ និងឯកជន ជាមួយ​បច្ចេកវិទ្យា​​គមនាគមន៍ និងព័ត៌មាន  ដើម្បីសហការ និងចងក្រងជា​បណ្តាញ។ មជ្ឈមណ្ឌលនេះស្វាគមន៍ជានិច្ចចំពោះសហគ្រាសធុនមីក្រូ តូច និង​មធ្យម​ទាំងអស់ យ៉ាងណាក៏ដោយ​មជ្ឈមណ្ឌល​នេះ​ផ្តោតសំខាន់ខ្លាំង​ទៅ​លើ​ធុរកិច្ចបង្កើតថ្មី​ និងការ​បង្កើតប្រព័ន្ធអេកូឡូស៊ី​សមស្រប​សម្រាប់​នវានុវត្តន៍​ និងគម្រោងដែលអាចរីកចម្រើន និងយកជាគម្រូ បាន។ និស្សិតសាកលវិទ្យាល័យបច្ចេកវិទ្យា​ក៏​នឹង​អាចប្រើប្រាស់កន្លែងទាំងអស់នេះ​បានដែរ។

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម