នៅពេលអ្នកវិនិយោគលើនវានុវត្តន៍ និងការអភិវឌ្ឍផលិតផលអ្នកនឹងឃើញពីអត្ថប្រយោជន៍ទាំងអស់នៃស្ថាប័ន ដែលជះឥទ្ធិពលដល់អ្នកគ្រប់គ្នាចាប់តាំងពីនាយកប្រតិបត្តិរហូតដល់ផ្នែកលក់ និងចាប់តាំងពីផ្នែកទីផ្សាររហូតដល់ផ្នែកសេវាកម្មអតិថិជន និងលើសពីនេះទៀត។ យើងនឹងជួយលោកអ្នកឱ្យមាននវានុវត្តន៍ និងកែប្រែអាជីវកម្មរបស់អ្នកតាមរយៈគំនិតថ្មីៗ។ នៅក្នុងផ្នែកនេះ លោកអ្នកអាចរកឃើញនូវគំនិតថ្មីៗ ភាពជោគជ័យ និងឧទាហរណ៍អំពីការលើកទឹកចិត្តរបស់សហគ្រិន។
នៅឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថាននេះទទួល បាន មូលនិធិសម្រាប់ការ ស្រាវជ្រាវចំនួន ៨លានដុល្លារ ក្រោមហិរញ្ញប្បទានបានមកពីចំណូលក្នុងវិស័យទូរគមនាគមន៍។
មជ្ឈមណ្ឌលនវានុវត្តន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
មជ្ឈមណ្ឌលនវានុវត្តន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវ និងការអភិវឌ្ឍនវានុវត្តន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅកម្ពុជា។ មជ្ឈមណ្ឌលនេះមានទំហំអាគារសរុប ៧.៥០០ ម៉ែត្រក្រឡា គួបផ្សំទាំងបន្ទប់ស្រាវជ្រាវ និងពិសោធន៍ ទីតាំងសម្រាប់ធុរកិច្ចបង្កើតថ្មី (startup) ទីធ្លាសម្រាក និងភោជនីយដ្ឋានន ទីធ្លាសម្រាក និងសាលសម្រាប់ទីភ្នាក់ងារសាធារណៈ និងឯកជន ជាមួយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីសហការ និងចងក្រងជាបណ្តាញ។ មជ្ឈមណ្ឌលនេះស្វាគមន៍ជានិច្ចចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ យ៉ាងណាក៏ដោយមជ្ឈមណ្ឌលនេះផ្តោតសំខាន់ខ្លាំងទៅលើធុរកិច្ចបង្កើតថ្មី និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសមស្របសម្រាប់នវានុវត្តន៍ និងគម្រោងដែលអាចរីកចម្រើន និងយកជាគម្រូ បាន។ និស្សិតសាកលវិទ្យាល័យបច្ចេកវិទ្យាក៏នឹងអាចប្រើប្រាស់កន្លែងទាំងអស់នេះបានដែរ។
អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម