សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម
សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម

សហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) តែងត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីននៃកំណើននៅក្នុងបណ្ដា ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ដោយសារការរួមចំណែករបស់វានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង បង្កើតការងារក្នុងប្រទេស។ នៅប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យម តំណាងឱ្យ ៧០% នៃការងារ សរុប ៩៩,៨% នៃចំនួនក្រុមហ៊ុនសរុប និងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបចំនួន ៥៨%។ របៀបកំណត់ និយមន័យសហគ្រាសធុនមីក្រូ តូច និងមធ្យមមានសារៈសំខាន់ចំពោះលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងកម្មវិធី ជំនួយគាំទ្ររបស់កម្ពុជាដែលផ្តោតជាពិសេសលើសហគ្រាស ដែលអាចត្រូវបានកំណត់ថាស្ថិតនៅក្រោមនិយមន័យនេះ។

និយមន័យនៃសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម

ប្រទេសកម្ពុជាមាននិយមន័យផ្លូវការនៃសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានរៀបរៀងឡើងក្រោមក្របខណ្ឌ អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០០៥។ និយមន័យនេះបែងចែកសហគ្រាសតាម ទំហំ និងរួមបញ្ចូល លក្ខណៈវិនិច្ឆ័យសម្រាប់ទាំងចំនួនការងារ និងចំណូល។ យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ សកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (SMEPC) លើកទី២ នៅទីស្តីការគណៈ រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ សហគ្រាសធុនតូច និងមធ្យមត្រូវបានចែក ចេញជា ៣ វិស័យ គឺ (១) កសិកម្ម (២) ឧស្សាហកម្ម និង (៣) សេវាកម្ម និងពាណិជ្ជកម្ម។ សហគ្រាស ធុនតូច និងមធ្យមត្រូវបំពេញតាមលក្ខខណ្ឌពីរ៖ (ក) ចំនួនបុគ្គលិក (ខ)ផលរបរប្រចាំឆ្នាំ ឬទ្រព្យសកម្ម។​

នៅប្រទេសកម្ពុជា តួអង្គក្នុងវិស័យកសិពាណិជ្ជកម្មភាគច្រើនគឺជាអ្នកផលិត និងអ្នកកែច្នៃធុនមីក្រូ តូច និងមធ្យម។ ចន្លោះពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១១ ការលក់ប្រចាំឆ្នាំសរុបរបស់សហគ្រាសទាំងនេះមានត្រឹមតែ ៧ ភាគរយ ប៉ុណ្ណោះ​ តែទោះបីជាយ៉ាងណាក៏ដោយសហគ្រាសទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់ វិស័យការងារសរុប ៦៥% និងដល់អត្រាកំណើនទាំងមូលនៃវិស័យនេះ ៣០%  (Eliste, Paavo, 2013) ។ 

អាជីវកម្មក្នុងវិស័យកសិកម្មពាក់ព័ន្ធនឹងទំនាក់ទំនងសំខាន់ៗ ដែលអ្នកវិនិយោគត្រូវបានលើកទឹកចិត្តឱ្យមិនត្រឹមតែ ដើម្បីបង្កើនមានឥទ្ធិពលលើកំណើនប៉ុណ្ណោះទេ តែក៏ដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង តាមរយៈការកែលម្អ ផលិតភាពកសិកម្មដើម្បីបង្កើនជីវភាពរបស់អ្នកផលិតខ្នាតតូច និងលើកកម្ពស់ការ អភិវឌ្ឍជនបទផងដែរ។ ម៉្យាងវិញទៀត វិស័យកសិពាណិជ្ជកម្មបានទទួលភាពជឿនលឿន និងកាន់តែពេញនិយមខ្លាំងឡើងដោយសារ កំណើននៃជម្រើសពាណិជ្ជកម្ម និងការកែច្នៃដែលបង្កើតតម្លៃបន្ថែមពី វត្ថុធាតុដើម។

នៅប្រទេសកម្ពុជា សហគ្រាសធុនតូច និងមធ្យមដើរតួយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ ផលិតកសិចំណី អាហារ​​​​ដើម្បីបំពេញតម្រូវការ និងសេចក្ដីតម្រូវការនៃទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ ព្រមទាំងបង្កើតប្រភពចំណូល​​​​​​​​​​ចម្បងដែលចាំបាច់សម្រាប់គ្រួសារដើម្បីកែលម្អសេដ្ឋកិច្ច និងជីវភាពក្នុងប្រទេស។ ទោះជាយ៉ាងណា ក៏ដោយ ការចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបង្កើតនូវបញ្ហាប្រឈមថ្មី មួយសម្រាប់តួអង្គ កសិពាណិជ្ជកម្ម ដែលអាចរងផលប៉ះពាល់ដោយសារការចូលនៃការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារសេរី។ ចំពោះ បញ្ហានេះកម្មវិធីលើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រាសធុន តូច និងមធ្យមប្រកបដោយប្រសិទ្ធភាព មានភាពចាំបាច់ណាស់ ដើម្បីគាំទ្រការផ្លាស់ប្តូរឆ្ពោះទៅសេដ្ឋកិច្ចដែលកាន់តែរីកចម្រើន។

ការចាប់ផ្តើមអាជីវកម្មថ្មី

អ្នកកំពុងពិចារណាចាប់ផ្តើមជំនួញនៅកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ។ អ្នកនឹងទទួលបានព័ត៌មានដែលអ្នកចង់បានជាមួយការណែនាំពីជំនួញកម្ពុជា។ ចេះពីរបៀបបើកជំនួញនៅកម្ពុជា អាជ្ញាប័ណ្ណចាំបាច់មួយចំនួន ការគណនា និងការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលអ្នកបញ្ចប់ជំនួញ។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម