ព្រឹត្តិការណ៍នាពេលខាងមុខ
22
Aug
ការបណ្តុះបណ្តាល

យុទ្ធសាស្ត្របង្កើនឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិសម្រាប់សហគ្រាសកម្ពុជា

Locations

អនឡាញហ្ស៊ូម

០៩ៈ៣០ - ១២ៈ០០

❗️សូមចូលរួមកម្មវិធី KhmerSME MATCH ដើម្បីពិភាក្សាពីប្រធានបទ៖ «យុទ្ធសាស្ត្របង្កើនឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិសម្រាប់សហគ្រាសកម្ពុជា» 🚢 លោកអ្នកនឹងទទួលបាន៖ ✅ ការយល់ដឹងពីយុទ្ធសាស្ត្រស្វែងរកទីផ្សារនាំចេញ (ស្រាវជ្រាវទីផ្សារ និងស្វែងរកអ្នកទិញ) ដែលមានតម្រូវការខ្ពស់។ ✅ ការយល់ដឹងជាមូលដ្ឋានអំពីបទប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ ឯកសារគតិយុត្ត ពត៌មានពន្ធគយ ការវេចខ្ចប់ ការដឹកជញ្ជូន និងការធានារ៉ាប់រង។ ✅ ការបំពេញបែបបទតាមស្តង់ដារគុណភាព និងវិញ្ញាបនបត្រអន្តរជាតិ ដើម្បីភាពស្របច្បាប់ និងបង្កើនទំនុកចិត្ត។ ℹ️ អំពីកម្មវិធី៖ 🗓 ២២ សីហា ២០២៥ ⏰ ០៩:៣០ - ១២:០០ ✍️ ចុះឈ្មោះចូលរួមកម្មវិធី៖ https://match.khmersme.gov.kh/ 📱ចូលរួមដោយឥតគិតថ្លៃតាមរយៈកម្មវិធីហ្សូម (Zoom)

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
ព្រឹត្តការណ៍ចាស់ៗ
08
Aug
ការបណ្តុះបណ្តាល

ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការរចនា និង ការបង្កើតមាតិកាដោយប្រើ AI សម្រាប់អាជីវកម្មតូច និងមធ្យម (SMEs)

Locations

ភ្នំពេញ

TBC - TBC

💠 កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital - EGD) ដែលរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹង មជ្ឈមណ្ឌលបណ្ដុះធុរៈកិច្ចថ្មី "តេជោ" ហើយគាំទ្រថវិការដោយ មូលនិធិអភិវឌ្ឍជំនាញ (SDF)។ សូមគោរពអញ្ជើញបង ចូលរួមវគ្គបណ្តុះបណ្តាលអំពី "ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការរចនា និង ការបង្កើតមាតិកាដោយប្រើ AI សម្រាប់អាជីវកម្មតូច និងមធ្យម (SMEs)" ដែលធ្វើការបង្ហាត់បង្ហាញដោយក្រុមហ៊ុន Mangrove Studio Co., Ltd ។ ✅ យើងមានផ្ដល់ជាសម្ភារៈបណ្តុះបណ្តាល និង គំរូទាំងអស់ - ដើម្បីអោយអ្នកទទួលបានខ្លឹមសារនៃវគ្គសិក្សាយ៉ាងពេញលេញ និង អាចយកចំណេះដឹងដែលអ្នកបានរៀនទៅអនុវត្តនៅក្នុងអាជីវកម្មរបស់អ្នក។ ជាពិសេសថែមទៀតនោះគឺ មានការផ្ដល់ជូន អាហារថ្ងៃត្រង់។ 📌 លក្ខខណ្ឌចូលរួម: • ចូលរួមដោយឥតគិតថ្លៃ (សម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម) • ក្រុមហ៊ុនមួយអាចផ្ញើតំណាងចូលរួមបាន ១ នាក់ប៉ុណ្ណោះ 📍ទីតាំង៖ ភ្នំពេញ 📅 នៅថ្ងៃទី ០៨ និង ០៩ ខែសីហា ឆ្នាំ២០២៥។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
29
Jul
ព្រឹត្តិការណ៍

ការដាក់​ពាក្យ​ស្នើសុំ​កម្មវិធីស្រាវ​ ២០២៥

Locations

BP Premium Coffee (សាខាបឹងកេងកង)

09:00 am - 11:00 am

📢តើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម នៅក្នុងទីក្រុងភ្នំពេញកំពុងត្រូវការគ្រឿងបរិក្ខារ​/ម៉ាស៊ីន ដើម្បីពង្រីកអាជីវកម្មរបស់អ្នកមែនទេ? ក្នុងគោលបំណង «កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ជាគ្រឿងបរិក្ខារ/ម៉ាស៊ីន ដើម្បីបង្កើតឱកាសការងារ និងសកម្មភាពសប្បុរសធម៌» ដែលទទួលបានជំនួយជាគ្រឿងបរិក្ខារ/ម៉ាស៊ីន ចាប់ពី ២,០០០ រហូតដល់ ១០,០០០ដុល្លារ💫មិនមានការប្រាក់ ដោយការសងត្រឡប់ ១០០% ជាសកម្មភាពសប្បុរសធម៌ និងបង្កើនឱកាសការងារ។ ✍️ចាប់ផ្តើមទទួលពាក្យស្នើសុំចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៣:០០នាទីល្ងាច។ ✨“កម្មវិធីស្រាវ ២០២៥” អនុវត្តន៍ដោយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC)ទទួលបានការគាំទ្រពី SK2 Fund។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
24
Jul
ការបណ្តុះបណ្តាល

ការពង្រឹងភាពធន់ហិរញ្ញវត្ថុ តាមរយៈយុទ្ធសាស្ត្រពិពិធ​កម្ម​ប្រភពទុនឆ្លាតវៃ

Locations

កម្មវិធីហ្សូម (Zoom)

៩៖៣០ ព្រឹក - ១២៖០០​ថ្ងៃត្រង់

កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ! តោះចូលរួមកម្មវិធី KhmerSME MATCH ដើម្បីស្វែងយល់ស៊ីជម្រៅអំពី "ការពង្រឹងភាពធន់ហិរញ្ញវត្ថុ តាមរយៈយុទ្ធសាស្ត្រពិពិធ​កម្ម​ប្រភពទុនឆ្លាតវៃ"💱 📈 លោកអ្នកនឹងទទួលបាន៖ ✅ស្វែងយល់ពីប្រភពទុនវិនិយោគសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ✅សិក្សាពីមូលដ្ឋានចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗដែលម្ចាស់សហគ្រាសត្រូវយល់ដឹង ✅ទទួលបានចំណេះដឹងផ្នែកគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ℹ️អំពីកម្មវិធី៖ 🗓 ២៤ កក្កដា ២០២៤ ⏰ ០៩:៣០ - ១២:០០

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
19
Jul
ការបណ្តុះបណ្តាល

ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម(CIFRS for SMEs)

Locations

អគារ ៣៤៥ (345 Office Space)

៨ព្រឹក - ៥:៣០ល្ងាច

វគ្គបណ្តុះបណ្តាលស្តីពី "ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម(CIFRS for SMEs)" ដែលនឹងរៀបចំ ចំនួន ៦ ថ្ងៃ នាថ្ងៃទី ១៩-២០,២៦-២៧ ខែកក្កដា និងថ្ងៃទី ២-៣ ខែសីហា ឆ្នាំ២០២៥។ 🚩វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅអគារ ៣៤៥ (345 Office Space).

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
26
Jul
ការបណ្តុះបណ្តាល

ការប្រើប្រាស់ប្រព័ន្ធព័ត៌មានគ្រប់គ្រង (MIS) និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ផែនការកំណើនអាជីវកម្ម

Locations

Wyndham Grand Phnom Penh Hotel

៨ព្រឹក - ៥ល្ងាច

📖 ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល ស្តីពី "ការប្រើប្រាស់ប្រព័ន្ធព័ត៌មានគ្រប់គ្រង (MIS) និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ផែនការកំណើនអាជីវកម្ម" 👉 ផ្តល់ជូនម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្ម នូវចំណេះដឹង និងជំនាញជាក់ស្តែង ដើម្បីអនុវត្តយុទ្ធសាស្ត្រ និងគ្រប់គ្រង MIS និង AI ដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគេ។ 🗓 26 កក្កដា 2025 ⏱️ 08:00 ព្រឹក- 05:00 ល្ងាច 🏢 Wyndham Grand Phnom Penh Hotel 👉 បដិភាគចូលរួមសម្រាប់ចំណាយលើអាហារថ្ងៃត្រង់ និងអាហារសម្រន់២ពេល - 50$ ក្នុងម្នាក់ សម្រាប់សមាជិក - 70$ ក្នុងម្នាក់ សម្រាប់មិនមែនសមាជិក

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
15
Jul
ព្រឹត្តិការណ៍ផ្គូផ្គង

ការផ្គូផ្គងអាជីវកម្មលើវេទិកា KhmerSME MATCH ស្ដីពីកាបង្កើនខ្សែច្រវាក់តម្លៃទីផ្សារម្ទេស និងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដាំដុះ និងអ្នកកែច្នៃផលិតផលម្ទេសនៅកម្ពុជា

Locations

ហ្ស៊ូម

9:00AM - 12:00PM

● បង្កើតវេទិកាផ្ទាល់ និងមានប្រសិទ្ធភាពសម្រាប់អ្នកផលិត និងអ្នកកែច្នៃម្ទេសក្នុងស្រុក ដើម្បីភ្ជាប់ ផ្លាស់ប្តូរព័ត៌មាន និងស្វែងយល់ពីភាពជាដៃគូអាជីវកម្មដែលមានសក្តានុពល។ ● បង្កើនភាពលេចធ្លោនៃអ្នកផលិតម្ទេសក្នុងស្រុក និងលើកកម្ពស់ការចូលទៅកាន់ទីផ្សារដែលអាចទុកចិត្តបានសម្រាប់ផលិតផលរបស់ពួកគេ។ ● គាំទ្រអ្នកកែច្នៃម្ទេសក្នុងការស្វែងរកវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងភាពស៊ីសង្វាក់គ្នានៃផលិតផល។ ● លើកទឹកចិត្តឱ្យមានការអនុវត្តខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព និងរួមបញ្ចូលនៅក្នុងឧស្សាហកម្មម្ទេសរបស់កម្ពុជា។ ● លើកកម្ពស់ការសន្ទនា ការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗនៅក្នុងខ្សែច្រវាក់តម្លៃម្ទេស។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
10
Jul
ការបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាល ស្តីពី “គោលការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ”

Locations

វិទ្យាស្ថានគណនេយ្យធុរកិច្ច (អគារ Connexion កោះពេជ្យ)

08:00 ព្រឹក - 05:00 ល្ងាច

📖 ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល ស្តីពី "គោលការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ" 👉 អ្វីដែលលោកអ្នកនឹងរៀន៖ 🤩 ធាតុសំខាន់ៗនៃគោលការណ៍ និងនិតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ Key components of standard financial operating procedures 🤩 ស្វែងយល់ និងរៀបចំសិទ្ធិនៃការសម្រេចចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ Understand and design the level of authority in managing financial decision 🗓១០ កក្កដា ២០២៥ ⏱️ 08:00 ព្រឹក- 05:00 ល្ងាច 🏢 វិទ្យាស្ថានគណនេយ្យធុរកិច្ច (អគារ Connexion កោះពេជ្យ) 👉 បដិភាគចូលរួមសម្រាប់ចំណាយលើអាហារថ្ងៃត្រង់ អាហារសម្រន់២ពេល និងសម្ភារៈសិក្សា - 50$ ក្នុងម្នាក់ សម្រាប់សមាជិក - 70$ ក្នុងម្នាក់ សម្រាប់មិនមែនសមាជិក

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
04
Jul
កិច្ចពិភាក្សា

របាការណ៍ហិរញ្ញវត្ថុសម្រាប់ហិរញ្ញប្បទានបំណុល

Locations

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាក្រមួនស (ការិយាល័យកណ្ដាល)

02:00PM - 04:30PM

សិក្សាពីរបាយការណ៍ហិរញ្ញវត្ថុដែលអាចទទួលយកបានពីស្ថាប័នហិរញ្ញវត្ថុ និងថាតើរបាយការណ៍ហិរញ្ញវត្ថុបែបណាដែលជាតម្រូវការក្នុងការដាក់ស្នើហិរញ្ញប្បទានបំណុល ជាពិសេសចំណុចដែលត្រូវពិចារណាក្នុងការជៀសវាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
11
Jun
ការបណ្តុះបណ្តាល

កម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាស (SME Skills4Productivity)

Locations

រាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ចាម និងកំពង់ធំ

៨ព្រឹក - ៥ល្ងាច

អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្ដីសោមនស្សរីករាយ​ក្នុង​ការទទួលសំណើរសុំចុះឈ្មោះចូលរួមកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាសធុនតូច និង​មធ្យម​ ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេសស្ដង់ដារក្នុងសង្វាក់ផលិតកម្មអាហារ។ សហគ្រាស​ក្នុងវិស័យម្ហូបអាហារក្នុងខេត្តក្រុងគោលដៅនៅភ្នំពេញ កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ​ បាត់ដំបង និងពោធិ៍សាត់ អាចដាក់ពាក្យ​ចូលរួមបាន។ វគ្គបណ្ដុះបណ្ដាលដែលរួមមាន៖ ១.​ សុវត្ថិភាពចំណីអាហារ ២. ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាត ៣. ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ៤. បរិវត្តកម្មឌីជីថល ក្រោយវគ្គបណ្ដុះបណ្ដាល សហគ្រាសចំនួន៣ នៅតាមតំបន់គោលដៅនីមួយៗនឹងត្រូវបានជ្រើសរើស សម្រាប់ទទួលការប្រឹក្សាយោបល់លើផ្នែកសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ធនធានក្នុងសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព នៅក្នុងអាជីវកម្មរបស់ពួកគេ។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
31
May
ការបណ្តុះបណ្តាល

វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល

Locations

Phnom Penh international university សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ

៨ព្រឹក - ៥ល្ងាច

📢 វគ្គសិក្សាខ្លី 📣🔔 “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល” សិក្សាដោយឥតគិតថ្លៃ សម្រាប់សាធារណជនទូទៅ សិក្សារយៈពេល ១៥ម៉ោង នៅទីតាំងផ្ទាល់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) លើមុខវិជ្ជា៖ 📚 ការធ្វើទីផ្សារតាមរយៈសារអេឡិចត្រូនិក (Email Marketing) 📚 ការធ្វើទីផ្សារតាមរយៈយូធ្យូប (YouTube Marketing) 📚 ការធ្វើទីផ្សារតាមរយៈបណ្តាញហ្វេសប៊ុក (Facebook Marketing) 📚 ការធ្វើទីផ្សារតាមរយៈបណ្តាញអ៊ីនស្តារក្រាម (Instagram Marketing) 📚 ការបង្កើនប្រសិទ្ធភាពនៃម៉ាស៊ីនស្វែងរក (Search Engine Optimization)

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ