កម្ពុជា​ កំពុង​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​លើ​វិស័យ​ថាមពល​ស្អាត

កម្ពុជា​ កំពុង​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​លើ​វិស័យ​ថាមពល​ស្អាត

 

ភ្នំពេញៈ កា​រ​អនុម័ត​ជា​បន្តបន្ទាប់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) លើ​គម្រោង​វិនិយោគ​ថាមពល​អគ្គិសនី​ពី​ប្រភព​ស្អាត ឬ​កកើត​ឡើងវិញ បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ចេញពី​ចំហេះ​ហ្វូ​ស៊ី​ល​ដូចជា​ធ្យូងថ្ម និង​ប្រេង​ខ្មៅ ទៅក្នុង​បរិយាកាស និង​ក៏​អាចជួយ​ឱ្យ​អគ្គិសនី​នៅ​កម្ពុជា​មានតម្លៃ​កាន់តែ​ទាប និង​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់ ព្រមទាំង​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​ទៅ​នំ​និ​ញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព ៦០​ មេ​ហ្គា​វ៉ា​ត់ ជាមួយ​ប្រព័ន្ធ​ផ្ទុក​ថាមពល​អគ្គិសនី របស់​ក្រុមហ៊ុន Schneitec Vibrant Co., Ltd ស្ថិតនៅ​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ក្រោម​ទុនវិនិយោគ ៦៥,៥ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៣៥​ កន្លែង​។​

​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ នៅក្នុង​វេទិកា​ពិភាក្សា​ស្តីពី​«​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា បាន​និយាយថា វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ​បាន​ឆ្លង​ដំណាក់កាល​ដ៏​លំបាក​ជាច្រើន​ក្នុង​រយៈពេល​ជាង ៤​ ទសវត្សរ៍​កន្លងមក ​ដោយ​ចាប់ផ្តើម​ពី​គ្មាន​អគ្គិសនី​ប្រើប្រាស់ រហូតដល់​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ នឹង​កំពុង​ឈានទៅ​នាំ​ចេញទៅ​លក់​ឱ្យ​ប្រទេសជិតខាង​ក្នុង​តំបន់​ទៀតផង​។

លោក​បន្តថា ទន្ទឹមនឹង​ការកើនឡើង​នៃ​សមត្ថភាព​ផលិត​នេះ កម្ពុជា​ក៏ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់ថា ជា​ប្រទេស​ដែលមាន​ថាមពល​ពី​ប្រភព​ស្អាត​ដ៏​ច្រើន​ផងដែរ ដោយ​ថាមពល​អគ្គិសនី​ ដែល​កំពុង​ប្រើប្រាស់​នៅក្នុង​ប្រទេស​បច្ចុប្បន្ន គឺមាន​លើសពី ៦០ ​ភាគរយ​ បានមកពី​ថាមពល​ស្អាត ឬ​កកើត​ឡើងវិញ ​(​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ខ្យល់ ទឹក និង​រលក​ទឹក ជាដើម​)​។​

លោក​ថ្លែងថា​៖«​កាលពីមុន​យើង​ប្រើ​ភ្លើង​ដែល​ចេញពី​ប្រេងម៉ាស៊ូត ឬ​ប្រេង​ខ្មៅ​មាន​ផ្សែងហុយ​ទ្រលោម និង​ថ្លង់​គ្រប់កន្លែង ប៉ុន្តែ​ឥឡូវនេះ​ភ្លើង​នៅក្នុង​បណ្តាញ​ជាតិ​របស់​យើង​មាន ៦២​​ ភាគរយ​ បើ​គិត​ត្រឹម​ចុងឆ្នាំ​២០២២ ដែលជា​ភ្លើង​យកចេញ​មកពី​ប្រភព​ថាមពល​ស្អាត និង​កកើត​ឡើងវិញ​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ហុិន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៤ ខែឆ្នូ ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍