ត្រីងៀត​កម្ពុជា​ត្រូវ​បាន​នាំចូល​ទៅ​ទី​ផ្សារ​ប្រទេស​អូស្ត្រាលី​

ត្រីងៀត​កម្ពុជា​ត្រូវ​បាន​នាំចូល​ទៅ​ទី​ផ្សារ​ប្រទេស​អូស្ត្រាលី​

 

សហគ្រាស​ ​Home​ ​Taste​ ​Food​ ​បាន​នាំចេញ​ផលិត​ល​ផល​ត្រី​កែច្នៃ​ដំបូង​របស់​ខ្លួន​ទៅកាន់​ប្រទេស​អូស្ត្រាលី​ ​ដោយ​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​របស់​កម្ពុជា​ក្នុង​ការនាំចេញ​ផលិតផល​ត្រី​ប្រភេទ​នេះ​ទៅកាន់​ទី​ផ្សារ​បរទេស​។​

​អ្នកស្រី​ ​ស៊ឹម​ ​សេរី​រ័ត្ន ​ម្ចាស់​សហគ្រាស​ ​Home​ ​Taste​ ​Food​ ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​ ​ផលិតផល​ត្រី​ចំនួន​ ​៤​,​៧​ ​តោន​ត្រូវ​បាន​នាំចេញ​ ​ហើយនឹង​ដាក់​លក់​នៅ​ផ្សារ​ទំនើប​នានា​ក្នុង​ប្រទេស​អូស្ត្រាលី​ឆាប់ៗ​នេះ​។​​​

អ្នកស្រី​បាន​បន្ត​ថា​ “​វា​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​យើង​ជា​សហគ្រាស​ក្នុងស្រុក​ ​ហើយ​វា​គឺជា​សក្ខីភាព​មួយ​ចំពោះ​គុណភាព​នៃ​ផលិតផល​”​។​

​អ្នកស្រី​បាន​បន្ថែម​ថា​ ​សហគ្រាស​នេះ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើន​ផលិតកម្ម​ ​ប្រសិនបើ​តម្រូវ​ការ​កើន​ឡើង​ក្នុង​ទី​ផ្សារ​បរទេស​ ​។​

​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​សាទរ​ចំពោះ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​។​ ​លោកស្រី​ ​អ៊ឹម​ ​រចនា​ ​អនុរដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​របស់​​​ក្រសួង​កសិកម្ម​បា​និយាយ​ថា​ “​វត្តមាន​ផលិតផល​ត្រី​កែច្នៃ​របស់​កម្ពុជា​នៅ​ក្នុង​ទី​ផ្សារ​បរទេស​គឺជា​ការវិវត្តន៍​ដ៏​គួរ​អោយ​កត់​សម្គាល់​”​។​

​អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ “​Home​ ​Taste​ ​Food​ ​គឺជា​សហគ្រាស​កម្ពុជា​ដំបូង​គេ​ដែល​នាំចេញ​ផលិតផល​ត្រី​កែច្នៃ​ទៅកាន់​ទី​ផ្សារ​បរទេស​”​។​

​ក្រសួង​កសិកម្ម​នឹង​បន្ត​គាំទ្រ​ដល់​ក្រុមហ៊ុន​ដែល​ឥឡូវនេះ​មាន​គោលបំណង​ពង្រីក​ការនាំចេញ​របស់​ខ្លួន​ទៅកាន់​ទី​ផ្សារ​សហរដ្ឋអាមេរិក​ ​និង​នូ​វែ​ល​សេ​ឡង់​ឲ្យបាន​ជាង​ ​១​០​០​តោន​នា​ពេល​ខាងមុខ​។​

​ទន្ទឹម​នឹង​នេះ​ ​កម្ពុជា​ក៏​កំពុង​ស្វែងរក​ឱកាស​នាំចេញ​ផលិតផល​ត្រី​កែច្នៃ​ទៅកាន់​ទី​ផ្សារ​អឺរ៉ុប​ផង​ដែរ​។​

​សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ C​h​e​a ​Van​y​u​t​h​

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

ព័ត៌មាន៖ ខ្មែរ​ថា​ម​ស៍