🚀 ជំរុញសក្តានុពលសហគ្រាសធុនតូច និងមធ្យមកម្ពុជា តាមរយៈថ្នាលឌីជីថល KhmerSME នឹងការប្រើប្រាស់កូដផលិតផលស្តង់ដារ!
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម បានសហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) ខេត្តកំពង់ចាម រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយនៅសណ្ឋាគារភ្នំប្រុស។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងម្ចាស់សហគ្រាសតំណាងឱ្យ ១២រាជធានី/ខេត្ត សរុបប្រមាណ ៧០នាក់។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើ “ការប្រើប្រាស់ថ្នាលឌីជីថលព័ត៌មាន KhmerSME ការបង្កើនសមត្ថភាព Digitalization និងការប្រើប្រាស់កូដផលិតផល ៥ខ្ទង់” ក្នុងគោលបំណងចម្បងៗដូចជា៖
✅ ពង្រីកទីផ្សារ និងព័ត៌មាន៖ ជំរុញការស្វែងរកព័ត៌មានអាជីវកម្ម និងបើកឱកាសចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកលលោក តាមរយៈថ្នាល KhmerSME រួមទាំងការទទួលបានព័ត៌មានថ្មីៗក្នុងវិស័យ SME។
✅ ស្តង់ដារនីយកម្មផលិតផល៖ យល់ច្បាស់ និងឯកភាពគ្នាក្នុងការប្រើប្រាស់កូដផលិតផល ៥ខ្ទង់ តាមស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា ដើម្បីងាយស្រួលគ្រប់គ្រងមុខផលិតផលឱ្យបានជាក់លាក់។
✅ បរិវត្តកម្មឌីជីថល (Digitalization)៖ បង្កើនការយល់ដឹងដល់ម្ចាស់សហគ្រាស និងសិប្បកម្ម អំពីសារៈសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ការអភិវឌ្ឍអាជីវកម្ម។
✅ បច្ចេកវិទ្យា និង AI៖ ពង្រឹងសមត្ថភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ ការលក់ និងការបម្រើអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព។
🌐 ស្វែងរកព័ត៌មានបន្ថែម និងការគាំទ្រអាជីវកម្មរបស់អ្នកឥឡូវនេះតាមរយៈ៖ https://t.me/msmeskh
