សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ស.ម.ត.ម.) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូសំខាន់របស់រាជរដ្ឋាភិបាល ដែលបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ (មិនរាប់បញ្ចូលវិស័យកសិកម្ម) កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧០ មូលដ្ឋាន ដែលស្រូបយកកម្លាំងពលកម្មចំនួន ២ ៩៨០ ៥៦៩ នាក់ ក្នុងនោះស្ត្រីចំនួន ១ ៨៤១ ៣៦២ នាក់ (ជាង ៦១%)។ ស.ម.ត.ម. ផ្តល់ការងារលើសពី ៧០% នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅកសិកម្ម និងរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។

សម្តេចធិបតី ក៏បានជំរុញឱ្យមន្ត្រីរាជការគាំទ្រ ស.ម.ត.ម. តាមរយៈការកែលម្អការផ្តល់សេវា និងការសម្រួលនីតិវិធី។ អង្គភាពសម្របសម្រួល ស.ម.ត.ម. នឹងដើរតួជាមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ សម្រាប់ការចុះបញ្ជីអាជីវកម្ម និងការស្នើសុំអាជ្ញាបណ្ណ ហើយគម្រោងសាកល្បងមួយនឹងអនុញ្ញាតឱ្យអាជីវកម្មស្នើសុំការចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ ជាកញ្ចប់តែមួយ តាមរយៈប្រព័ន្ធ CamDX។

អំពីយុទ្ធសាស្ត្រ

យុទ្ធសាស្ត្រនេះ ជាផែនទីបង្ហាញផ្លូវក្នុងការជំរុញ ស.ម.ត.ម. កម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ ដែលនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា។ យុទ្ធសាស្ត្រនេះស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

គោលដៅសំខាន់ៗ ៣៖

  1. កសាងមូលដ្ឋានរឹងមាំសម្រាប់ ស.ម.ត.ម. ឱ្យអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព
  2. ពង្រឹងសមត្ថភាពផលិតកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក និងបង្កើនលទ្ធភាពនាំចេញ
  3. ផ្សារភ្ជាប់ ស.ម.ត.ម. ទៅនឹងខ្សែច្រវាក់តម្លៃក្នុងស្រុក តំបន់ និងសកល

យុទ្ធសាស្ត្រគន្លឹះ ៤៖

  1. កែលម្អបរិស្ថានធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់
  2. លើកកម្ពស់សមត្ថភាពផលិតកម្ម សេវាកម្ម និងការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍
  3. បង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ
  4. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ

តាមរយៈយុទ្ធសាស្ត្រនេះ ស.ម.ត.ម. នឹងមានឱកាសទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ការគាំទ្រផ្នែកបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងចាប់យកតម្លៃបន្ថែមខ្ពស់ ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ។

អានឯកសារយុទ្ធសាស្ត្រពេញ៖ ចុចទីនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

ប្រភពព័ត៌មាន និងរូបថតពិធី៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ស្វែងរកព័ត៌មានបន្ថែម និងការគាំទ្រអាជីវកម្មរបស់អ្នកតាមរយៈ៖ https://t.me/msmeskh