វេទិកា PackTalk Cambodia 2026 ក្រោមប្រធានបទ «ការវេចខ្ចប់ — ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ» បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញ សហគ្រាស និងដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកនិន្នាការ បច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗក្នុងវិស័យវេចខ្ចប់ ដែលអាចជួយឱ្យសហគ្រាស និងអ្នកផលិត ពង្រឹងភាពប្រកួតប្រជែង និងពង្រីកឱកាសទីផ្សារ។
សកម្មភាពសំខាន់ៗ រួមមាន៖
សិក្ខាសាលាស្តីពីការវេចខ្ចប់ប្រកបដោយនិរន្តរភាព
នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ សិក្ខាសាលាស្តីពី «ការវេចខ្ចប់ប្រកបដោយនិរន្តរភាពដើម្បីភាពប្រកួតប្រជែងអាជីវកម្ម» បានចែករំលែកចំណេះដឹង និងគន្លឹះសំខាន់ៗស្តីពីការរៀបចំអាជីវកម្មបែបឆ្លាតវៃ (Smarter Business) ការពង្រឹងទីផ្សារឱ្យកាន់តែរឹងមាំ (Stronger Markets) និងការចូលរួមចំណែកក្នុងសេដ្ឋកិច្ចចក្រា (Circular Economy) សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ទាញយកឯកសារបទបង្ហាញ៖ https://q.me-qr.com/mgi7nhjj
ការដាក់ឱ្យអនុវត្តគម្រោង CamPack+
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោង CamPack+ (Enhancing Regional Market Access through Packaging Innovation in Lancang-Mekong Countries) បានប្រព្រឹត្តទៅ ដោយមានសុន្ទរកថារបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
CamPack+ គឺជាគម្រោងនវានុវត្តន៍នៃការវេចខ្ចប់ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គម្រោងនេះជួយកសាងជំនាញវេចខ្ចប់ ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យម អ្នករចនា និងឧស្សាហកម្មនានានៅទូទាំងតំបន់មេគង្គ-ឡានឆាង ព្រមទាំងលើកកម្ពស់ការប្រើប្រាស់សម្ភារៈវេចខ្ចប់ប្រកបដោយចីរភាព។ គម្រោងនេះក៏បានណែនាំកម្មវិធីប្រកួតថ្មីចំនួន ២៖
ទស្សនា និងទាញយករូបភាពពីព្រឹត្តិការណ៍ទាំង ៣ថ្ងៃ៖ Google Drive






ស្វែងរកព័ត៌មានបន្ថែម និងការគាំទ្រអាជីវកម្មរបស់អ្នកតាមរយៈ៖ https://t.me/msmeskh
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។