វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ថ្នាលឌីជីថលព័ត៌មាន KhmerSME ការចុះបញ្ជីសហគ្រាស និងការប្រើប្រាស់កូដផលិតផលតាមស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា»

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ថ្នាលឌីជីថលព័ត៌មាន KhmerSME ការចុះបញ្ជីសហគ្រាស និងការប្រើប្រាស់កូដផលិតផលតាមស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា»

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ថ្នាលឌីជីថលព័ត៌មាន KhmerSME ការចុះបញ្ជីសហគ្រាស និងការប្រើប្រាស់កូដផលិតផលតាមស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា» នៅខេត្តបាត់ដំបង

📍 នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី «ការប្រើប្រាស់ថ្នាលឌីជីថលព័ត៌មាន KhmerSME ការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម និងការប្រើប្រាស់កូដផលិតផល ចំនួន ៥ខ្ទង់ តាមស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា» នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយ លោក ម៉ូវ សុគា ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងលោក កើង សុខខេង ប្រធានមន្ទីរ ឧ.វ.ប.ន ខេត្តបាត់ដំបង ដោយមានការចូលរួមពីតំណាងប្រធានមន្ទីរ ឧ.វ.ប.ន ទាំង១៣ រាជធានី/ខេត្ត មន្ត្រីជំនាញ និងម្ចាស់/តំណាងសហគ្រាស សរុបចំនួន ១៥១ នាក់។

🎯 វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
✅ ជំរុញការស្វែងរកព័ត៌មានអាជីវកម្ម និងផ្តល់ព័ត៌មានថ្មីៗក្នុងវិស័យ SME តាមរយៈថ្នាលឌីជីថល KhmerSME ដើម្បីបង្កើតឱកាសចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកលលោក។
✅ ចែករំលែកពីអត្ថប្រយោជន៍ និងជំរុញការចុះបញ្ជីសហគ្រាសតាមប្រព័ន្ធអនឡាញឱ្យកាន់តែទូលំទូលាយ។
✅ បង្កើនការយល់ដឹង និងឯកភាពគ្នាក្នុងការប្រើប្រាស់កូដផលិតផល ៥ខ្ទង់ របស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម (SME&H) ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងមុខផលិតផលឱ្យបានជាក់លាក់តាមស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា។

🌐 ស្វែងរកព័ត៌មានបន្ថែម និងការគាំទ្រអាជីវកម្មរបស់អ្នកឥឡូវនេះតាមរយៈ៖ https://t.me/msmeskh


Fatal error: Uncaught wfWAFStorageFileException: Unable to save temporary file for atomic writing. in /var/www/khmersme.gov.kh/wp-content/plugins/wordfence/vendor/wordfence/wf-waf/src/lib/storage/file.php:34 Stack trace: #0 /var/www/khmersme.gov.kh/wp-content/plugins/wordfence/vendor/wordfence/wf-waf/src/lib/storage/file.php(658): wfWAFStorageFile::atomicFilePutContents() #1 [internal function]: wfWAFStorageFile->saveConfig() #2 {main} thrown in /var/www/khmersme.gov.kh/wp-content/plugins/wordfence/vendor/wordfence/wf-waf/src/lib/storage/file.php on line 34