នវានុវត្តន៍កសិកម្ម គឺជាគន្លឹះក្នុងការបង្កើនផលិតកម្មប្រកបដោយនិរន្តរភាព និងការបង្កើនប្រាក់ចំណូលរបស់ កសិករ

នវានុវត្តន៍កសិកម្ម គឺជាគន្លឹះក្នុងការបង្កើនផលិតកម្មប្រកបដោយនិរន្តរភាព និងការបង្កើនប្រាក់ចំណូលរបស់  កសិករ

 

បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ និង​ការ​រិច​រិល​នៃ​ធនធានធម្មជាតិ​នាំឱ្យមាន​សំណួរ​មួយ​៖ តើ​អាហារ​ត្រូវបាន​ផលិត​ប្រកបដោយ​និរន្តរភាព​ដើម្បី​បំពេញតម្រូវការ​នៃ​ចំនួន​ប្រជាជន​ដែល​កំពុង​កើនឡើង​យ៉ាងដូចម្តេច​? ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​គ្នា​នៅក្នុង​វិស័យ​ក​សិ​-​ម្ហូបអាហារ​បាន​នឹង​កំពុង​សម្លឹងមើល​ពី​របៀប​នុ​វា​នុ​វត្ត​ន៍​កសិកម្ម​ដែល​អាច​ធានាបាន​នូវ​កំណើន​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រព័ន្ធ​កសិកម្ម និង​អាហារ​របស់​​កម្ពុជា​។​

លោក ហូ ពុទ្ធា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម (GDA) បាន​ពន្យល់ថា ប្រហែល​ចំនួន ១.៩​លាន​គ្រួសារ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រកប​របរ​កសិកម្ម​ដើម្បី​ចិញ្ចឹម​ប្រជាជន​ប្រមាណ ១៥.៨ លាន​នាក់​។ ដូច្នេះ​កសិករ អ្នកនេសាទ និង​កម្មករ​ព្រៃឈើ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​។​

​លោក​បាន​កត់សម្គាល់ថា ក្នុង​ឆ្នាំ​២០១២ កសិករ​ម្នាក់​ត្រូវ​ចិញ្ចឹម​មនុស្ស​២,៨​នាក់ ប៉ុន្តែ​ដល់​ឆ្នាំ​២០៣០ កសិករ​ម្នាក់​ត្រូវ​ចិញ្ចឹម​ដល់​ទៅ​៤,៥​នាក់​។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នេះ ការបង្កើត​ថ្មី​នៃ​កម្លាំង​ពលកម្ម​ដ៏​សំខាន់​គឺ​ត្រូវបាន​តម្រូវ​នៅក្នុង​ប្រព័ន្ធ​ក​សិ​-​អាហារ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) និង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) ដែល​បានចេញ​ផ្សាយ​កាលពី​ម្សិលមិញ ដើម្បី​បង្កើន​ការកំណត់​អត្តសញ្ញាណ និង​ការអភិវឌ្ឍ​នវានុវត្តន៍​កសិកម្ម​ថ្មីៗ  នៅ​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២២ នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (DEAF) និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) ដោយមាន​ការគាំទ្រ​ពី FAO កំពុង​រួមគ្នា​រៀបចំ​ពិព័រណ៍​ទីផ្សារ​កសិកម្ម និង​ពិព័រណ៍​នុ​វា​នុ​វត្ត​ន៍​ក្រោម​ប្រធានបទ “​នុ​វា​នុ​វត្ត​ន៍​សម្រាប់​ប្រព័ន្ធ​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ​។​”

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖  AKP

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី១៨​ ខែកុម្ភៈ ឆ្នាំ២០២២