ផលិតម្រេចនិងគ្រឿងទេសដែលមានគុណភាពត្រូវបានជំរុញ

ផលិតម្រេចនិងគ្រឿងទេសដែលមានគុណភាពត្រូវបានជំរុញ

 

ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) បានជំរុញឱ្យអ្នកផលិត និងកសិករបង្កើនផលិតកម្ម ដើម្បីឆ្លើយតបនឹងទីផ្សារខ្ពស់ក្នុង និងក្រៅប្រទេស ដែលនឹងជំរុញបរិមាណនាំចេញ។

ការលើកទឹកចិត្តនេះធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និង CPSF ក្នុងសម័យប្រជុំពេញអង្គរបស់សហព័ន្ធដែលធ្វើឡើងនៅថ្ងៃទី ២៣ ខែធ្នូ។

ថ្លែងក្នុងពិធីនេះ លោក អប់ រ៉ាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួង ស្ថាប័នពាក់ព័ន្ធ បានខិតខំជានិច្ច ក្នុងការរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធ និងវគ្គបណ្តុះបណ្តាល ស្តីពីការដាំដុះ អនាម័យ ការកែច្នៃ ការវេចខ្ចប់ និង ស្ដង់ដារ ដើម្បីបំពេញតម្រូវការក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លោក រ៉ាឌី មានប្រសាសន៍ថា “ពាណិជ្ជករម្រេច កសិករ អ្នកកែច្នៃ និងប្រតិបត្តិករ គួរបង្កើនតម្លៃបន្ថែម (value-added price) ដោយពង្រឹង និងពង្រីកខ្សែច្រវ៉ាក់តម្លៃលើការដាំដុះ ការកែច្នៃ អនាម័យ និងការវេចខ្ចប់ ក្រោមម៉ាកដែលបានផ្ទៀងផ្ទាត់ ដើម្បីធានាបាននូវគុណភាព និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក និង អតិថិជនបរទេស” ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ម្រេចត្រូវបានដាំដុះនៅក្នុងខេត្តជាច្រើន ជាពិសេសខេត្តត្បូងឃ្មុំ រតនគិរី ក្រចេះ មណ្ឌលគិរី និងកំពត។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយ​: ជា វណ្ណៈ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

ព័ត៌មាន: ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ២៥ ខែធ្នូ ឆ្នាំ២០២១