ធនាគារពិភពលោកនិយាយថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានភាពចម្រុះជាងការនាំចេញទៅសហភាពអឺរ៉ុប

ធនាគារពិភពលោកនិយាយថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានភាពចម្រុះជាងការនាំចេញទៅសហភាពអឺរ៉ុប

 

នៅក្នុងបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលបានចេញផ្សាយកាលពីដើមខែនេះ ធនាគារពិភពលោកបាននិយាយថាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានភាពចម្រុះជាងផលិតផលនាំចេញទៅសហភាពអឺរ៉ុប។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈដែលការនាំចេញផលិតផល (កាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង) នៅតែបន្តដណ្តើមយកចំណែកធំបំផុតដែលមានចំនួនត្រឹមតែ៥៩.១ ភាគរយប៉ុណ្ណោះ ធៀបនឹង ៨០.៩ ភាគរយនៅក្នុងទីផ្សារសហភាពអឺរ៉ុប។

ទំនិញនាំចេញធំទី២ ទី៣ និងទី៤ ដែលកំណត់សម្រាប់ទីផ្សារសហរដ្ឋអាមេរិកគឺផលិតផលឈើ/គ្រឿងសង្ហារឹម (៥.២ ភាគរយ) គ្រឿងបន្លាស់អគ្គិសនី/រថយន្ត និងខ្សែកាប (៤.៥ ភាគរយ) និងកង់ (៣.៨ ភាគរយ) រៀងគ្នា។

ទំហំនៃទំហំផលិតផលមិនមែន(កាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង) ទាំងនេះបានបន្តមានតិចតួច ដោយសារភាពទន់ខ្សោយនៃរចនាសម្ព័ន្ធរបស់កម្ពុជា ដែលរួមមានថ្លៃដឹកជញ្ជូន តម្លៃថាមពលខ្ពស់ និងកង្វះជំនាញ។

ការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដែលមានចំនួន ៤៥.៦ ភាគរយនៃការនាំចេញសរុបបានបន្តកើនឡើងយ៉ាងខ្លាំង។ ការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកបានឈានដល់ ៦.៤ ពាន់លានដុល្លារ កើនឡើង ៣៧.០ ភាគរយក្នុងរយៈពេល៨ ខែដំបូងនៃឆ្នាំ២០២២ ទោះបីជាកម្មវិធីប្រព័ន្ធអនុគ្រោះទូទៅរបស់សហរដ្ឋអាមេរិកផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលការផ្តល់សុពលភាពឡើងវិញកំពុងរង់ចាំការអនុម័តពីសភារបស់សហរដ្ឋអាមេរិក។

ចាប់តាំងពីឆ្នាំ២០២០ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។ ការនាំចេញទំនិញសរុប ទៅទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សដល់ ៤៥.៦ ភាគរយក្នុងឆ្នាំ២០២២ ពី ២៧.៦ ភាគរយក្នុងឆ្នាំ២០១៩ ខណៈដែលទីផ្សារសហភាពអឺរ៉ុបបានធ្លាក់ចុះមកត្រឹម ១៩.៨ ភាគរយពី ២៨.១ ភាគរយក្នុងអំឡុងពេលដូចគ្នានេះ ដោយសាររងផលប៉ះពាល់ ពីផ្នែកខ្លះនៃកម្មវិធីនាំចេញ នូវមុខទំនិញ ទាំងអស់ដោយមិនបង់ពន្ធ លើកលែងតែគ្រឿងសព្វាវុធបស់សហភាពអឺរ៉ុបដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ (ប៉ះពាល់ប្រហែល ២០ភាគរយនៃការនាំទំនិញរបស់កម្ពុជាចេញទៅសហភាពអឺរ៉ុប)។

សម្រាប់អត្ថបទដើម​ សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ World Bank

ព័ត៌មាន៖ ខ្មែរ ថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២២​