ក្រុមហ៊ុនយក្សចំនួន ៦ សន្យាជួយកៀរគរវិនិយោគិនអាមេរិកឱ្យវិនិយោគនៅកម្ពុជាថែមទៀត

ក្រុមហ៊ុនយក្សចំនួន ៦ សន្យាជួយកៀរគរវិនិយោគិនអាមេរិកឱ្យវិនិយោគនៅកម្ពុជាថែមទៀត

 

ក្រុម​ហ៊ុន​យក្ស​ចំនួន ​៦ បាន​សន្យា​ថា​ នឹង​ទាក់​ទាញ​អ្នក​វិនិយោគ​ទុនរ​អាមេរិក​ឱ្យបាន​ច្រើន​ថែម​ទៀត សម្រាប់​ចូល​រួម​ជួយ​អភិវឌ្ឍ​វិស័យ​សារ​ធា​រណកា​រ និង​ដឹកជ​ញ្ជូន​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​ដើម្បី​ដើរ​ឱ្យ​ទាន់​តម្រូវការ​សង្គម​-​សេដ្ឋ​កិច្ច​ ដែល​កំពុង​មាន​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន​។

ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​នៃ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អា​មេ​រិច​-​អាស៊ាន​(US-ASEAN​Busi​ness Council – US-ABC) កាល​ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​ក្រុម​ហ៊ុន​ធំៗ​ចំនួន​៦​នេះ ​គឺជា​សមា​ជិក​នៃ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អា​មេ​រិច​-​អាស៊ាន ​(US-ASEAN Business Council–US-ABC)រួម​មាន​៖ ក្រុម​ហ៊ុន Con​oco​Phi​llips, ក្រុម​ហ៊ុន ​Ford,​ក្រុម​ហ៊ុន RMA Group, ក្រុម​ហ៊ុន Pfizer,​ក្រុម​ហ៊ុន​ Visa និង​ក្រុម​ហ៊ុន Vriens& Partners​។​

​នា​ឱកាស​នោះ លោក​ ស៊ុន ចាន់​ថុល ​រដ្ឋមន្ត្រី​ក្រសួង​សា​ធារណ​ការ ​និង​ដឹក​ជញ្ជូន​បា​នឱ្យដឹង​ថា ជំនួប​នេះ​ដើម្បី​ពិភាក្សា​ការងារ​សំដៅ​ឈាន​ទៅ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​ស្ថា​ប័ន​រដ្ឋ និង​វិស័យ​ឯកជន ​ពិសេស​វិស័យ​ដឹក​ជញ្ជូន និង​សា​ធា​រណ​ការ​ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។​

​លោក​បានប​ន្តថា​៖ «​ជំនួប​ពិភាក្សា​នេះ ចង់​ស្វែង​យល់​បន្ថែម​អំពី​សក្តានុ​ពល ​និង​កាលានុវ​ត្ត​ភាព​ពាណិជ្ជក​ម្ម​-​វិនិ​យោគ​នៅ​ក្នុង​តំបន់​អាស៊ា ន​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​-​ពាណិជ្ជ​កម្ម​បន្ថែម​ទៀត​នៅ​ពេល​ខាងមុខ​សំដៅ​ចូល​រួម​ចំណែក​ក្នុងការ​ស្ថា​រ​សេដ្ឋ​កិច្ច​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដូច​ជា​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​របស់​កម្ពុជា ​ពិសេស​បង្ហាញ​នូវ​ការ​គាំទ្រ​របស់​សហ​គម​ន៍​អ្នក​ជំនួញ​អាមេរិក​សម្រាប់​ការ​កសាង​សមត្ថ​ភាព​សហ​គ្រាស​ធុន​តូច និង​មធ្យម និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​»​។​

​លោក​ស៊ុន ចាន់​ថុល ​បាន​បន្ថែម​ថា ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ​និង​ភ័ស្តុ​ភា​រកម្ម នៅ​តែ​ជា​យុទ្ធ​សាស្ត្រ​ចម្បង​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋ​កិច្ច​ជាតិ ​។

ជាក់​ស្តែង​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុ ដែល​កំពុង​បើក​ដំណើរកា​រ​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ក៏​គ្រោង​នឹង​បើក​ការ​ដ្ឋាន​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៣ ​ខណៈ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀម​រាប ​ក៏បាន​រៀបចំ​សិក្សា ព្រម​ទាំង​គម្រោង​លើក​កម្រិត​ផ្លូវ​រថ​ភ្លើង ​ភ្នំពេញ​-​ប៉ោយ​ប៉ែត ​ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ក៏​កំពុង​ស្វែង​រក​ដៃគូ​វិនិ​យោគ​លើ​កិច្ចកា​រងារ​នេះ​ថែម​ទៀត​។​

សម្រាប់អត្ថបទទាំងមូល សូមចូលទៅកាន់តំណភ្ជាប់នេះ

អ្នករៀបរៀង៖ សែម ពិសី

ប្រភព៖​ ភ្នំពេញ ប៉ុស្ដិ៍

ថ្ងៃបោះពុម្ពផ្សាយ៖ ២8 កុម្ភៈ ២០២៣