កម្ពុជាទទួលបានគម្រោងវិនិយោគ ៣ ទៀត មានទឹកប្រាក់ជាង ១៦ លានដុល្លារ

កម្ពុជាទទួលបានគម្រោងវិនិយោគ ៣ ទៀត មានទឹកប្រាក់ជាង ១៦ លានដុល្លារ

 

រដ្ឋាភិបាល​បានអនុម័ត​នូវ​គម្រោង​វិនិយោគ​ចំនួន​ ៣ មាន​ទឹកប្រាក់​ជាង​ ១៦​ លាន​ដុល្លារ​ទៅលើ​វិស័យ​រោងចក្រ​កាត់ដេរ និង​ស្បែកជើង សម្រាប់​សប្តាហ៍​ទី​៣ ​នៃ​ខែមីនា​នេះ ដែល​បង្កើត​ការងារ​ថ្មី​ជិត​ ៣ ​ពាន់​កន្លែង​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី​ ២០ ខែមីនាថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន ​៣ ដូចជា ក្រុមហ៊ុន DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD ស​ម្រ​ប់​គម្រោង​បង្កើត​រោងចក្រ​ផលិត​ឆត្រ អាវ​ភ្លៀង វាំងនន កន្សែង​តុ​បាយ និង​ផ្សេងៗ​ ទៀត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៦ ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៧៤១ ​កន្លែង ក្រុមហ៊ុន XIN YUAN CHENG FACTORY CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវលំ ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១ ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣១៨​ កន្លែង និង​ក្រុមហ៊ុន XU WEI GARMENT (CAMBODIA) CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១​ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៩៥​កន្លែង​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២០ ខែមីនាថា កត្តាអំណោយផល​ផ្នែក​សេដ្ឋកិច្ច ជាពិសេស​ភាពអនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​ទទួលបាន រួមជាមួយ​ការអនុវត្ត​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ ជាមួយ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង គឺជា​កត្តា​ទាក់ទាញ​វិនិយោគិន​ថ្មី​ចូល មក​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ រួមទាំង​វិស័យ​កាត់ដេរ​ផងដែរ​។​

សម្រាប់អត្ថបទទាំងមូល សូមចូលទៅកាន់តំណភ្ជាប់នេះ

ដោយ៖ ម៉ៃ គុណមករា

ប្រភព៖ ខ្មែរ ប៉ុស្ដិ៍

ថ្ងៃបោះពុម្ពផ្សាយ៖ ២១​ មិនា​ ២០២៣