ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី បន្តអនុវត្តគម្រោងជំរុញលក់ផលិតផលខ្មែរ នៅតាមស្ថានីយប្រេងឥន្ធនៈ

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី បន្តអនុវត្តគម្រោងជំរុញលក់ផលិតផលខ្មែរ នៅតាមស្ថានីយប្រេងឥន្ធនៈ

 

ក្រសួ​ង​ពាណិ​ជ្ជ​ក​ម្ម ​និ​ង​ក្រុម​ហ៊ុ​​ន ភីធី​ធី​ (​ខេម​​បូឌា) សម្រេ​ច​ប​ន្តស​ហកា​រ​អនុ​វ​ត្តគ​ម្រោង​ជំ​រុញ​កា​រ​លក់​​ផលិ​ត​ផ​ល​​ខ្មែ​រ​នៅតា​ម​ប​ណ្តាស្ថា​នី​យប្រេ​ង​ឥន្ធ​នៈ​ភី​ធី​ធី (PTT) ​នៅរា​ជ​ធានី​-ខេត្ត​មួ​យ​ចំនួ​ន​ ​រៀ​ងរា​ល់​ថ្ងៃ​សុ​ក្រ​ ដល់​ថ្ងៃ​អាទិ​ត្យ​ចា​ប់ពី​ខែ​ឧស​ភា​នេះ​ ដើ​ម្បីជួ​យ​​ជ្រោម​ជ្រែ​​ងលើ​កក​ម្ព​ស់​ផ​​លិត​ផ​ល​ក្នុង​ស្រុ​ក។​

​តា​មសេច​​ក្តី​ជូន​ដំ​ណឹង​រ​ប​ស់ក្រ​សួង​ពាណិ​ជ្ជក​ម្ម ​ចុះ​ថ្ងៃទី​៣​ ​ខែឧ​សភា​​ ​បាន​ឱ្យ​ដឹ​ង​ថា ​អ​គ្គ​នា​យ​កដ្ឋា​ន​ជំរុ​ញ​ពាណិ​ជ្ជ​កម្ម​នៃក្រ​សួង​ពា​ណិ​ជ្ជក​ម្ម​ បា​នស​ហ​កា​រ​ជា​មួយ​ក្រុ​មហ៊ុ​ន​ ​ភី​ធីធី​ (​ខេ​ម​បូឌា​)​ អ​នុ​វត្ត​គ​ម្រោង​​ជំរុ​ញ​ការ​ល​ក់ផ​លិ​តផ​ល​ខ្មែ​រ​ក្រោម​កម្ម​វិ​ធីស្ដី​ពីកិ​ច្ច​ស​ហកា​រ​ជំ​រុ​ញ ​និ​ង​ប​ង្កើន​ការ​ល​ក់​ផ​លិ​តផ​ល​ខ្មែរ​នៅស្ថា​នី​យ​ប្រេង​ឥ​ន្ធនៈ​​ភីធី​ធី​តា​ម​ប​​ណ្តា​រា​ជធា​នី​-ខេត្ត​។​

គម្រោ​ង​នេះបា​ន​អនុ​វត្ត​ដោយ​ជោ​គជ័​យ​ក្នុ​ងឆ្នាំ២​០២២​ ​និ​ងដំ​ណា​ក់កា​ល​ទី២​ ​ត្រីមា​ស​ទី​១​ ឆ្នាំ​២​០២​៣​ រួច​ម​កហើ​យ​ ​នៅ​រា​ជ​ធា​នី​-​​ខេ​ត្ត​ចំ​នួន​​១​៦​ ​តា​មប​ណ្តា​ស្ថានី​យ​ប្រេង​ឥ​ន្ធ​នៈភី​ធី​ធី​ចំ​នួ​ន​១​៩។​

ក្រ​សួ​ង​ប​ញ្ជាក់​ថា​ ​កិ​ច្ចស​ហ​កា​រ​នេះ ​ក្នុ​ងគោ​ល​បំណ​ង​ជួយ​ជ្រោ​មជ្រែ​ង​លើក​ក​ម្ព​ស់ផ​លិ​តផ​ល​ខ្មែ​រ ដែ​ល​ជា​ផលិ​ត​ផល​ល​ក្ខ​ណៈ​គ្រួ​សារ​តូ​ចៗ​ ​លើទី​ផ្សា​រ​ក្នុង​ស្រុ​ក​ កា​រអ​ភិវ​ឌ្ឍ​វិ​ស័យ​ពា​ណិជ្ជ​ក​ម្ម​ក​ម្ពុជា​ ​នៅ​លើមូ​ល​ដ្ឋា​ន​នៃ​តម្លា​ភា​ព​ ​និ​ង​ផល​ប្រ​យោជ​ន៍ស​ហគ​ម​ន៍។

​សេច​ក្តីជូ​នដំ​ណឹ​ងប​ន្ត​ថា៖​«ក្រ​សួ​ងពា​ណិ​ជ្ជក​ម្ម​ ​និង​ក្រុម​ហ៊ុ​ន ​ភី​ធី​ធី​ (ខេមបូឌា) នឹងសហ​ការ​អ​នុវ​ត្តគ​ម្រោង​​ដ​ដែ​ល​នៅ​​រៀង​រាល់​ថ្ងៃ​សុក្រ​​ ថ្ងៃសៅ​រ៍​ និ​ងថ្ងៃ​អា​ទិ​ត្យ ​ខែ​ឧ​ស​ភា ឆ្នាំ២០២៣ ចា​ប់​ពីម៉ោ​​ង​ ៨:​០​០​ ​ដ​ល់​ម៉ោ​ង ១៧:០០​ នៅ​ក្នុ​ងរា​ជធា​នី​-ខេ​ត្ត​ចំនួ​ន​​១៣​ តា​ម​ប​ណ្តាស្ថា​នី​​យប្រេងឥន្ធនៈភី​ធីធី​ចំ​នួន​​១៤ ​ប​ន្តទៀ​ត»​។​

​លោក​ ​គី​ សេ​រីវ​ឌ្ឍ​ន៍ ​អ្ន​កជំនា​ញសេ​​ដ្ឋកិ​ច្ច​នៃ​រា​ជ​បណ្ឌិ​ត្យ​សភា​កម្ពុ​ជា​ បា​ន​ស្វាគ​ម​ន៍​ពីគ​ម្រោ​ង​នេះ​ ​ព្រោះ​វាជា​ចំ​ណុច​​ល្អ​ ក្នុ​ង​ការ​លើក​ក​ម្ព​ស់ ​និង​ផ្លា​ស់ប្តូ​រ​ផ្នត់​គំនិ​ត​ រ​បស់​អ្ន​កប្រើ​ប្រា​ស់​ជាពិ​សេ​ស​ប្រជា​ព​ល​រដ្ឋ​ខ្មែ​រ​ កុំ​ឱ្យ​ទៅទិញ​នូ​វ​ផលិ​ត​ផ​លរ​ប​ស់ប​​រ​ទេស យក​ម​កប្រើប្រា​ស់​ ហើ​យ​ងាកម​ក​រក​ទិ​ញផ​លិត​ផ​ល​រ​ប​ស់ខ្មែ​រ​វិ​ញ​។​

សម្រាប់ពត៍មាន បន្ថែមសូមចុចលើទីនេះ។

រៀបរាងដោយ៖ សុខ រក្សា
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ០៤ ឧសភា ២០២៣