គណៈប្រតិភូក្រសួងឧស្សាហកម្ម ជួបពិភាក្សាជាមួយភាគីចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសហគ្រាស នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល

គណៈប្រតិភូក្រសួងឧស្សាហកម្ម ជួបពិភាក្សាជាមួយភាគីចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសហគ្រាស នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
គណៈប្រតិភូក្រសួងឧស្សាហកម្មស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន លើការអភិវឌ្ឍសហគ្រាស នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
ទីក្រុងប៉េកាំង ប្រទេសចិន (២–៣ កក្កដា ២០២៦) — គណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំដោយ ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងប្រព័ន្ធអេកូឡូស៊ីគាំទ្រធុរកិច្ច ក្រោមគម្រោងមូលនិធិកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គ។
MISTI Delegation Seeks Expanding Cooperation with China on MSME Development, Innovati on, Digital Transformation
BEIJING, China (July 2–3, 2026) — A delegation from the Ministry of Industry, Science, Technology & Innovation (MISTI), led by H.E. Dr. NHIM Khemara, Permanent Secretary of State, visited the People’s Republic of China to strengthen Cambodia–China cooperation and exchange experience on the development of micro, small and medium enterprises (MSMEs), innovation, digital transformation, and business support ecosystems under the Lancang–Mekong Cooperation Fund.