សិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តសហគ្រាសធុនតូចនិងមធ្យមអាស៊ាន» និង «ការប្រើប្រាស់ថ្នាលព័ត៌មានឌីជីថល KhmerSME»

សិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តសហគ្រាសធុនតូចនិងមធ្យមអាស៊ាន» និង «ការប្រើប្រាស់ថ្នាលព័ត៌មានឌីជីថល KhmerSME»

សិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តសហគ្រាសធុនតូចនិងមធ្យមអាស៊ាន» និង «ការប្រើប្រាស់ថ្នាលព័ត៌មានឌីជីថល KhmerSME» នៅខេត្តសៀមរាប

📍 នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម (តាមរយៈមន្រ្តីជំនាញនៃ DSME) សហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី «ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តសហគ្រាសធុនតូចនិងមធ្យមអាស៊ាន» និង «ការប្រើប្រាស់ថ្នាលព័ត៌មានឌីជីថល KhmerSME» នៅសណ្ឋាគារតារាអង្គរ ខេត្តសៀមរាប។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយ លោក ម៉ូវ សុគា ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងលោក តុប ធឿន អនុប្រធានមន្ទីរ ឧ.វ.ប.ន ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងអន្តរមន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ និងម្ចាស់/តំណាងសហគ្រាស សរុបចំនួន ៦០ នាក់។

🎯 សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
✅ ផ្សព្វផ្សាយ និងណែនាំអំពីខ្លឹមសារ ក៏ដូចជាទិសដៅសំខាន់ៗនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍ MSMEs ASEAN ដល់ម្ចាស់សហគ្រាស និងភាគីពាក់ព័ន្ធ។
✅ លើកកម្ពស់ការយល់ដឹងអំពីកាលានុវត្តភាព បញ្ហាប្រឈម និងអត្ថប្រយោជន៍នៃការធ្វើសមាហរណកម្ម SME ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។
✅ ជំរុញ និងលើកទឹកចិត្តដល់សហគ្រាសក្នុងស្រុក ឱ្យពង្រឹងគុណភាព ស្តង់ដារផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារតំបន់ និងអន្តរជាតិ។
✅ ណែនាំ និងជំរុញការប្រើប្រាស់ថ្នាលព័ត៌មានឌីជីថល KhmerSME ដើម្បីជាជំនួយដល់ការស្វែងរកព័ត៌មាន និងឱកាសអាជីវកម្មផ្សេងៗ។

🌐 ស្វែងរកព័ត៌មានបន្ថែម និងការគាំទ្រអាជីវកម្មរបស់អ្នកឥឡូវនេះតាមរយៈ៖ https://t.me/msmeskh