វគ្គបណ្តុះបណ្តាល “ការប្រើប្រាស់ថ្នាលឌីជីថលព័ត៌មាន KhmerSME ការបង្កើនសមត្ថភាព Digitalization និងការប្រើប្រាស់កូដផលិតផល ៥ខ្ទង់”

វគ្គបណ្តុះបណ្តាល “ការប្រើប្រាស់ថ្នាលឌីជីថលព័ត៌មាន KhmerSME ការបង្កើនសមត្ថភាព Digitalization និងការប្រើប្រាស់កូដផលិតផល ៥ខ្ទង់”

🚀 ជំរុញសក្តានុពលសហគ្រាសធុនតូច និងមធ្យមកម្ពុជា តាមរយៈថ្នាលឌីជីថល KhmerSME នឹងការប្រើប្រាស់កូដផលិតផលស្តង់ដារ!

នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម បានសហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) ខេត្តកំពង់ចាម រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយនៅសណ្ឋាគារភ្នំប្រុស។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងម្ចាស់សហគ្រាសតំណាងឱ្យ ១២រាជធានី/ខេត្ត សរុបប្រមាណ ៧០នាក់។

វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើ “ការប្រើប្រាស់ថ្នាលឌីជីថលព័ត៌មាន KhmerSME ការបង្កើនសមត្ថភាព Digitalization និងការប្រើប្រាស់កូដផលិតផល ៥ខ្ទង់” ក្នុងគោលបំណងចម្បងៗដូចជា៖
ពង្រីកទីផ្សារ និងព័ត៌មាន៖ ជំរុញការស្វែងរកព័ត៌មានអាជីវកម្ម និងបើកឱកាសចូលទៅកាន់ទីផ្សារក្នុងស្រុក និងសកលលោក តាមរយៈថ្នាល KhmerSME រួមទាំងការទទួលបានព័ត៌មានថ្មីៗក្នុងវិស័យ SME។
ស្តង់ដារនីយកម្មផលិតផល៖ យល់ច្បាស់ និងឯកភាពគ្នាក្នុងការប្រើប្រាស់កូដផលិតផល ៥ខ្ទង់ តាមស្តង់ដារវិស័យសេដ្ឋកិច្ចកម្ពុជា ដើម្បីងាយស្រួលគ្រប់គ្រងមុខផលិតផលឱ្យបានជាក់លាក់។
បរិវត្តកម្មឌីជីថល (Digitalization)៖ បង្កើនការយល់ដឹងដល់ម្ចាស់សហគ្រាស និងសិប្បកម្ម អំពីសារៈសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ការអភិវឌ្ឍអាជីវកម្ម។
បច្ចេកវិទ្យា និង AI៖ ពង្រឹងសមត្ថភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ ការលក់ និងការបម្រើអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព។

🌐 ស្វែងរកព័ត៌មានបន្ថែម និងការគាំទ្រអាជីវកម្មរបស់អ្នកឥឡូវនេះតាមរយៈ៖ https://t.me/msmeskh