អន្តរក្រសួងពិភាក្សាដំណោះស្រាយដើម្បីសម្រួលការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យមលើថ្នាលឌីជីថលរួមតែមួយ

អន្តរក្រសួងពិភាក្សាដំណោះស្រាយដើម្បីសម្រួលការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យមលើថ្នាលឌីជីថលរួមតែមួយ

 

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិភាក្សាដំណោះស្រាយ ដើម្បីសម្រួលការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម លើថ្នាលឌីជីថលរួមតែមួយ។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងលោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីកំណត់វិធានការគោលនយោបាយ សំដៅដោះស្រាយកង្វល់អ្នកចុះបញ្ជី, និយមន័យប្រភេទសហគ្រាស និងអភិក្រមនៃការអនុវត្ត។ ការផ្តល់លទ្ធភាពឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម ចូលរួមបានកាន់តែពេញលេញក្នុងប្រព័ន្ធផ្លូវការគឺជាគន្លឹះនៃការពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ។

ដោយ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍