សេវាសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងសេវាវិស័យទឹកស្អាត ដាក់ឱ្យដំណើរការ ១០០% តាមប្រព័ន្ធឌីជីថល

សេវាសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងសេវាវិស័យទឹកស្អាត ដាក់ឱ្យដំណើរការ ១០០% តាមប្រព័ន្ធឌីជីថល

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យដំណើរការសេវាសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងសេវាវិស័យទឹកស្អាត ១០០% នៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួង។

សេវាឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម៖

  • ការស្នើសុំលិខិតអនុញ្ញាតពង្រីកផលិតកម្ម ប្តូរឈ្មោះ ប្តូរម្ចាស់ និងប្តូរទីតាំងសហគ្រាស

សេវាឌីជីថលវិស័យទឹកស្អាត៖

  • ការស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត
  • ការស្នើសុំវិញ្ញាបនបត្រដំណើរការផ្គត់ផ្គង់ទឹកស្អាត

បន្ទាប់មក នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ សេវាសាធារណៈទាំងអស់ (១០០%) របស់វិទ្យាស្ថានស្តង់ដារកម្ពុជា ក៏ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួងផងដែរ។

ចូលទៅកាន់ប្រព័ន្ធ៖ services.misti.gov.kh

សម្រាប់ចម្ងល់អំពីសេវាសាធារណៈរបស់ក្រសួង លោកអ្នកអាចទាក់ទងតាមមធ្យោបាយផ្លូវការចំនួន ៣៖

  • ខ្សែទូរសព្ទ Hotline 1265 (ឥតគិតថ្លៃ)
  • Telegram Chatbot៖ @MistiPublicServiceBot
  • ច្រកចេញចូលតែមួយ នៅទីស្តីការក្រសួង

សេវាសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងសេវាវិស័យទឹកស្អាត ដាក់ឱ្យដំណើរការ ១០០% តាមប្រព័ន្ធឌីជីថល

ស្វែងរកព័ត៌មានបន្ថែម និងការគាំទ្រអាជីវកម្មរបស់អ្នកតាមរយៈ៖ https://t.me/msmeskh