វេទិកា PackTalk Cambodia 2026 នាំយកដំណោះស្រាយវេចខ្ចប់ជូនសហគ្រាស និងដាក់ឱ្យអនុវត្តគម្រោង CamPack+

វេទិកា PackTalk Cambodia 2026 នាំយកដំណោះស្រាយវេចខ្ចប់ជូនសហគ្រាស និងដាក់ឱ្យអនុវត្តគម្រោង CamPack+

វេទិកា PackTalk Cambodia 2026 ក្រោមប្រធានបទ «ការវេចខ្ចប់ — ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ» បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញ សហគ្រាស និងដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកនិន្នាការ បច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗក្នុងវិស័យវេចខ្ចប់ ដែលអាចជួយឱ្យសហគ្រាស និងអ្នកផលិត ពង្រឹងភាពប្រកួតប្រជែង និងពង្រីកឱកាសទីផ្សារ។

សកម្មភាពសំខាន់ៗ រួមមាន៖

  • កិច្ចពិភាក្សា (Panel Discussion) ពីអ្នកជំនាញក្នុងវិស័យវេចខ្ចប់
  • ការប្រឹក្សាយោបល់អាជីវកម្ម (SME Consultation) ផ្ទាល់ជាមួយអ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ
  • ការតាំងបង្ហាញគ្រឿងម៉ាស៊ីន និងផលិតផលវេចខ្ចប់បច្ចេកវិទ្យាថ្មីៗ
  • ស្តង់ព័ត៌មាន និងការគាំទ្ររបស់ KhmerSME

សិក្ខាសាលាស្តីពីការវេចខ្ចប់ប្រកបដោយនិរន្តរភាព

នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ សិក្ខាសាលាស្តីពី «ការវេចខ្ចប់ប្រកបដោយនិរន្តរភាពដើម្បីភាពប្រកួតប្រជែងអាជីវកម្ម» បានចែករំលែកចំណេះដឹង និងគន្លឹះសំខាន់ៗស្តីពីការរៀបចំអាជីវកម្មបែបឆ្លាតវៃ (Smarter Business) ការពង្រឹងទីផ្សារឱ្យកាន់តែរឹងមាំ (Stronger Markets) និងការចូលរួមចំណែកក្នុងសេដ្ឋកិច្ចចក្រា (Circular Economy) សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ទាញយកឯកសារបទបង្ហាញ៖ https://q.me-qr.com/mgi7nhjj

ការដាក់ឱ្យអនុវត្តគម្រោង CamPack+

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោង CamPack+ (Enhancing Regional Market Access through Packaging Innovation in Lancang-Mekong Countries) បានប្រព្រឹត្តទៅ ដោយមានសុន្ទរកថារបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

CamPack+ គឺជាគម្រោងនវានុវត្តន៍នៃការវេចខ្ចប់ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គម្រោងនេះជួយកសាងជំនាញវេចខ្ចប់ ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យម អ្នករចនា និងឧស្សាហកម្មនានានៅទូទាំងតំបន់មេគង្គ-ឡានឆាង ព្រមទាំងលើកកម្ពស់ការប្រើប្រាស់សម្ភារៈវេចខ្ចប់ប្រកបដោយចីរភាព។ គម្រោងនេះក៏បានណែនាំកម្មវិធីប្រកួតថ្មីចំនួន ២៖

  • ពានរង្វាន់រចនាការវេចខ្ចប់ខ្មែរ (Khmer Packaging Design Awards)
  • ពានរង្វាន់រចនាការវេចខ្ចប់យុវជនមេគង្គ (Mekong Youth Packaging Design Awards)

ទស្សនា និងទាញយករូបភាពពីព្រឹត្តិការណ៍ទាំង ៣ថ្ងៃ៖ Google Drive

វេទិកា PackTalk Cambodia 2026 នាំយកដំណោះស្រាយវេចខ្ចប់ជូនសហគ្រាស និងដាក់ឱ្យអនុវត្តគម្រោង CamPack+

វេទិកា PackTalk Cambodia 2026 នាំយកដំណោះស្រាយវេចខ្ចប់ជូនសហគ្រាស និងដាក់ឱ្យអនុវត្តគម្រោង CamPack+

វេទិកា PackTalk Cambodia 2026 នាំយកដំណោះស្រាយវេចខ្ចប់ជូនសហគ្រាស និងដាក់ឱ្យអនុវត្តគម្រោង CamPack+

វេទិកា PackTalk Cambodia 2026 នាំយកដំណោះស្រាយវេចខ្ចប់ជូនសហគ្រាស និងដាក់ឱ្យអនុវត្តគម្រោង CamPack+

វេទិកា PackTalk Cambodia 2026 នាំយកដំណោះស្រាយវេចខ្ចប់ជូនសហគ្រាស និងដាក់ឱ្យអនុវត្តគម្រោង CamPack+

វេទិកា PackTalk Cambodia 2026 នាំយកដំណោះស្រាយវេចខ្ចប់ជូនសហគ្រាស និងដាក់ឱ្យអនុវត្តគម្រោង CamPack+

ស្វែងរកព័ត៌មានបន្ថែម និងការគាំទ្រអាជីវកម្មរបស់អ្នកតាមរយៈ៖ https://t.me/msmeskh