សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ស.ម.ត.ម.) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូសំខាន់របស់រាជរដ្ឋាភិបាល ដែលបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ (មិនរាប់បញ្ចូលវិស័យកសិកម្ម) កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧០ មូលដ្ឋាន ដែលស្រូបយកកម្លាំងពលកម្មចំនួន ២ ៩៨០ ៥៦៩ នាក់ ក្នុងនោះស្ត្រីចំនួន ១ ៨៤១ ៣៦២ នាក់ (ជាង ៦១%)។ ស.ម.ត.ម. ផ្តល់ការងារលើសពី ៧០% នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅកសិកម្ម និងរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។
សម្តេចធិបតី ក៏បានជំរុញឱ្យមន្ត្រីរាជការគាំទ្រ ស.ម.ត.ម. តាមរយៈការកែលម្អការផ្តល់សេវា និងការសម្រួលនីតិវិធី។ អង្គភាពសម្របសម្រួល ស.ម.ត.ម. នឹងដើរតួជាមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ សម្រាប់ការចុះបញ្ជីអាជីវកម្ម និងការស្នើសុំអាជ្ញាបណ្ណ ហើយគម្រោងសាកល្បងមួយនឹងអនុញ្ញាតឱ្យអាជីវកម្មស្នើសុំការចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ ជាកញ្ចប់តែមួយ តាមរយៈប្រព័ន្ធ CamDX។
អំពីយុទ្ធសាស្ត្រ
យុទ្ធសាស្ត្រនេះ ជាផែនទីបង្ហាញផ្លូវក្នុងការជំរុញ ស.ម.ត.ម. កម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ ដែលនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា។ យុទ្ធសាស្ត្រនេះស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
គោលដៅសំខាន់ៗ ៣៖
យុទ្ធសាស្ត្រគន្លឹះ ៤៖
តាមរយៈយុទ្ធសាស្ត្រនេះ ស.ម.ត.ម. នឹងមានឱកាសទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ការគាំទ្រផ្នែកបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងចាប់យកតម្លៃបន្ថែមខ្ពស់ ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ។
អានឯកសារយុទ្ធសាស្ត្រពេញ៖ ចុចទីនេះ



ប្រភពព័ត៌មាន និងរូបថតពិធី៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
ស្វែងរកព័ត៌មានបន្ថែម និងការគាំទ្រអាជីវកម្មរបស់អ្នកតាមរយៈ៖ https://t.me/msmeskh
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។