ខួបគម្រប់ ៥ ឆ្នាំ នៃការដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលព័ត៌មានឌីជីថលជាតិ KhmerSME

ខួបគម្រប់ ៥ ឆ្នាំ នៃការដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលព័ត៌មានឌីជីថលជាតិ KhmerSME

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ គឺជាខួបគម្រប់ ៥ ឆ្នាំ នៃការដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលព័ត៌មានឌីជីថលជាតិ KhmerSME (២៨ តុលា ២០២១ – ២៨ តុលា ២០២៦)។

រយៈពេល ៥ ឆ្នាំកន្លងមកនេះ KhmerSME ដែលស្ថិតក្រោមអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយ GIZ Cambodia បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានឌីជីថលគ្រប់ជ្រុងជ្រោយ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា រួមមាន៖

  • ព័ត៌មានអំពីការចុះបញ្ជីអាជីវកម្ម
  • ស្តង់ដារផលិតផល
  • លទ្ធភាពទទួលបានហិរញ្ញប្បទាន
  • ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព
  • ការតភ្ជាប់ទីផ្សារក្នុងតំបន់អាស៊ាន

ស្វែងរកព័ត៌មានអាជីវកម្មបន្ថែមនៅ www.khmersme.gov.kh និងតាមដានព័ត៌មានថ្មីៗតាម Telegram៖ https://t.me/msmeskh