អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា កម្ពុជានឹងទទួលបានផលវិជ្ជមានច្រើនបើអាចចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលបច្ចុប្បន្នមានប្រទេសជាសមាជិកចំនួន ១២ និងមានទំហំសេដ្ឋកិច្ចប្រហែល ១៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
គេហទំព័រ https://www.bilaterals.org កាលពីថ្ងៃទី១៥ ខែធ្នូ បានលើកឡើងថា មន្ត្រីមកពីប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP បាននិយាយថា ប្រទេសកម្ពុជាបានដាក់ពាក្យសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP។ ការពិភាក្សាអំពីការចូលជាសមាជិករបស់ប្រទេសកម្ពុជានឹងចាប់ផ្តើមនៅពេលសមាជិកទាំងអស់ផ្តល់ការយល់ព្រម និងបង្កើតក្រុមការងារមួយដើម្បីពិភាក្សាអំពីលក្ខខណ្ឌមួយចំនួន។
កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៨ នៅទីក្រុងសាន់ទីយ៉ាហ្គោ ប្រទេសឈីលី ដែលមានប្រទេសជាសមាជិកដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ចក្រភពអង់គ្លេសបានក្លាយជាសមាជិកទី១២ ក្នុងកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០២៤។
អ្នកសេដ្ឋកិច្ចលោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៨ ខែធ្នូថា CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយដែលមានប្រទេសជាសមាជិកចំនួន ១២ ហើយក្នុងចំណោមនោះក៏មានប្រទេសមួយចំនួនជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដូចកម្ពុជាដែរ។ លោកបន្តថា ការចូលជាសមាជិកនឹងជួយឱ្យកម្ពុជាទទួលបានផលវិជ្ជមានជាច្រើន។ លោកបន្តថា នេះអាចជាការធ្វើពិពិធកម្មពាណិជ្ជកម្មរយៈពេលមធ្យម និងវែងរបស់កម្ពុជា។
លោកបានថ្លែងថា៖«ជារួមការចង់ចូល CPTPP មានន័យថារដ្ឋាភិបាលកម្ពុជាមានគោលបំណងពង្រីកដៃគូពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែច្រើន ជាពិសេសបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន អាមេរិកខាងជើង និងចក្រភពអង់គ្លេស»។
ទោះយ៉ាងណា លោក វិចិត្រ និយាយថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនទៀតមុននឹងគេអាចអនុញ្ញាតឱ្យកម្ពុជាចូលជាសមាជិក។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហ៊ឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។