កម្ពុជាជួយដល់សហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្ម

កម្ពុជាជួយដល់សហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្ម

 

គម្រោង​កម្ចី​បន្ទាន់​ពិសេស​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​តម្លៃ​១០០​លាន​ដុល្លារ​ដើម្បី​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម និង​វិស័យ​កសិកម្ម ក្នុង​គោលបំណង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។

ប្រាក់កម្ចីនេះ នឹងត្រូវផ្តល់ឱ្យវិស័យឯកជន តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមរបស់រដ្ឋនៃកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា កញ្ចប់ថវិកាចំនួន ១០០ លានដុល្លារនេះ នឹងមានគោលបំណងជួយដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិនាពេលខាងមុខ។

លោកបានបន្ថែមថា “ថវិកាចំនួន ១០០ លានដុល្លារនឹងត្រូវប្រើប្រាស់ដើម្បីជំរុញវិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យសំខាន់បំផុតចំនួនពីរនៅក្នុងសេដ្ឋកិច្ចជាតិ ទាំងផ្នែកបង្កើតការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ”។

ថវិការនេះនឹងត្រូវចែកចាយស្មើៗគ្នារវាងស្ថាប័នហិរញ្ញវត្ថុទាំងពីរ ហើយយកទៅប្រើប្រាស់ក្នុងការអនុវត្តគាំទ្រដល់ឧស្សាហកម្មស្រូវអង្ករ ការចិញ្ចឹមសត្វ ផលិតកម្មដំណាំ និងគម្រោងហិរញ្ញប្បទានរួម។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ fareasternagriculture

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២