កម្ពុជានាំចេញកសិផលកើនឡើង ១១,១៦% ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២២

កម្ពុជានាំចេញកសិផលកើនឡើង ១១,១៦% ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២២

 

ភ្នំពេញ: នៅ​ក្នុង​រយៈពេល ៣ ខែ​ដើម​ឆ្នាំ ២០២២​នេះ ការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​ទទួល​បាន​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះភូតគាម​អនាម័យជាតិ (National Phytosanitary Database) មាន​បរិមាណ​សរុប ៣ ៤៣៤ ០៧០,៦៣តោន ​ទៅ​កាន់​ទិសដៅ ៥៧​ប្រទេស គឺ​មាន​ការ​កើន​ឡើង​ចំនួន ៣៤៤ ៨៦០,៧១តោន ស្មើ​នឹង ១១,១៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ ២០២១ ដែល​ទទួល​បាន​ត្រឹម​តែ ៣ ០៨៩ ២០៩,៩២តោន។ នេះ​បើ​តាម​គណនី​បណ្តាញ​សង្គម​របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

តាមលោក វេង សាខុន ផលិតផល​កសិផល​ដែល​កម្ពុជា​នាំ​ចេញ​មាន អង្ករ ស្រូវ ចំណិត​ដំឡូង​មីក្រៀម ដំឡូងមី​ស្រស់ ម្សៅ​ដំឡូងមី គ្រាប់ស្វាយ​ចន្ទី​ឆៅ​និង​កែច្នៃ គ្រាប់ពោត គ្រាប់​សណ្តែក​បាយ ផ្លែ​ចេក​ស្រស់ ផ្លែ​ក្រូច​ថ្លុង ផ្លែ​ស្វាយ​ស្រស់​និង​កែច្នៃ ម្រេច​ស្រស់​និង​កែច្នៃ ថ្នាំជក់ បន្លែ​ចម្រុះ ម្ទេស​ស្រស់​និង​ក្រៀម ជាដើម។

ក្នុង​បរិមាណ​នាំ​ចេញ​ខាងលើ ការ​ប៉ាន់ស្មាន​តម្លៃ​នៃ​ការ​នាំ​ចេញ​កសិផល​ដោយ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំ​ចេញ​មាន​ចំនួន ១២៦៨,៦ ពាន់​លាន​ដុល្លារ​អាមេរិក៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ វ៉ាន់ រើយ

ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២