កម្ពុជានាំចេញកសិផលជាង១,៨លានតោនក្នុងរយៈពេល២ខែដើមឆ្នាំ

កម្ពុជានាំចេញកសិផលជាង១,៨លានតោនក្នុងរយៈពេល២ខែដើមឆ្នាំ

 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញកសិផលប្រមាណ ១,៨៣៥,៤៧៥ តោន ទៅកាន់៥២ប្រទេស ជុំវិញពិភពលោក។

តួលេខនេះបានបង្ហាញពីការកើនឡើងចំនួន ១៥៩,៣៣១ តោន ឬ ៩.៥១ ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

យោងតាមរបាយការណ៍ ផលិតផលកសិកម្មដែលបាននាំចេញរួមមានអង្ករចំនួន ១០៣,០៥៨ តោន កើនឡើង ៣៥.២១ ភាគរយ ធៀបនិងឆ្នាំមុន និងស្រូវ ៦៥១,១០១ តោន កើនឡើង ១៦.៤៧ ភាគរយ។

ក្រៅ​ពី​នេះរបាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ផលិតផល​កសិកម្ម​ក្រៅពី​ស្រូវ​មាន​ចំនួន ១,៣១៨,៦៤២ តោន កើន​ឡើង ០,៥០ ភាគរយ។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ខ្មែរថាមស៍

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ឆេទបោះពុម្ពផ្សាយ៖ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២