កម្ពុជា​រកចំណូល​​បាន ​១​.​៣​៥​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​អង្ករ​ក្នុងរយៈពេល​ ​១​១​ ​ខែ​

កម្ពុជា​រកចំណូល​​បាន ​១​.​៣​៥​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​អង្ករ​ក្នុងរយៈពេល​ ​១​១​ ​ខែ​

 

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​បង្ហាញ​កាលពី​ថ្ងៃសុក្រ​ថា​ ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ចំនួន​ ​១.៣៤​ ​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​ ​១​១​ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​

​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​ចាប់ពី​ខែ​មករា​ដល់​ខែវិច្ឆិកា​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត​ ​៦​ ​សែន​តោន​ទៅ​កាន់​ទី​ផ្សារ​បរទេស​ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​ ​៥​១​៥​ ​លាន​ដុល្លារ​ ​និង​ ​២​.​៤​ ​លាន​តោន​ស្រូវ​ដែល​មាន​តម្លៃ​ ​៨​១​៤​ ​លាន​ដុល្លារ​។​

ពូជ​អង្ករ​ដែល​នាំចេញ​រួម​មាន​ ​អង្ករ​ក្រអូប​ ​អង្ករ​សរីរាង្គ​ ​អង្ករ​ស​ ​អង្ករសំរូប​ ​និង​អង្ករ​ជប៉ុន​។​

​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​កញ្ញា​ ​អ៊ឹម​ ​រចនា​ ​លើក​ឡើង​ថា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រដ្ឋាភិបាល​ ​និង​វិ​ស័​យ​ឯកជន​បាន​ជួយ​ដល់​ការនាំចេញ​។​

​កញ្ញា​ថា​៖​ ​«​យើង​ធ្វើការ​រួមគ្នា​ជាមួយនឹង​គោលដៅ​ចម្បង​ក្នុង​ការ​នាំ​មក​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​វិ​ស័​យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ដោយ​ហេតុ​នេះ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​»​។​

​ប្រទេស​ចិន​ ​និង​អឺរ៉ុប​ ​គឺជា​ទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​របស់​កម្ពុជា​។​

​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​ ​៧​០​ម៉ឺន​តោន​ ​ជាគោល​ដៅ​នាំចេញ​អង្ករ​សម្រាប់​កម្ពុជា​នៅ​ឆ្នាំ​២​០​២​៣​។​

​ជាមួយគ្នា​នេះ​ ​កម្ពុជា​បាន​នាំចេញ​កសិផល​មិន​មែន​អង្ករ​ជិត​បួន​លាន​តោន​ទៅ​ក្រៅ​ប្រទេស​ក្នុង​អំឡុង​ពេល​ ​១​១​ ​ខែ​ដំបូង​ ​ដែល​រក​ចំណូល​បាន​ជា​ង​ ​២​.​៥​ ​ពាន់​លាន​ដុល្លារ​។​

​ទំនិញ​នាំចេញ​សំខាន់​ៗ​រួម​មាន​ ​អង្ករ​ ​ចេក​ ​ស្វាយ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ពោត​ ​ប្រេងដូង​ ​ម្រេច​ ​និង​ថ្នាំជក់​។​

​កសិកម្ម​គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំងបួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​ ​ក្រសួង​បាន​និយាយ​ថា​ វិ​ស​័​យ​នេះ​បាន​រួម​ចំណែក​ ​២​៤​.​៤​ ​ភាគរយ​ដល់​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​របស់​ប្រទេស​ក្នុង​ឆ្នាំ​ ​២​០​២​១​។​

​កម្ពុជា​ក៏​គ្រោង​នឹង​បង្កើន​ការនាំចេញ​អង្ករ​របស់​ខ្លួន​ទៅ​ប្រទេស​ចិន​២​០​ភាគរយ​ផង​ដែរ​។​ ​នេះ​បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពី​ខែកញ្ញា​កន្លង​ទៅ​។​

សម្រាប់ព័ត៌មានបន្ថែម សូមអាននៅទីនេះ

 

 

ដោយ៖ ​ជា​ ​វណ្ណ​យុទ្ធ

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ២០២៣

ព័ត៌មាន៖ ខ្មែរ ថាមស៏