កម្ពុជា​ ​និង​ចិន​ ​ចុះ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​«​គម្រោង​កៅស៊ូ​ ​និង​សំបក​កង់​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ ​១​ពាន់​លាន​ដុល្លារ​»

កម្ពុជា​ ​និង​ចិន​ ​ចុះ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​«​គម្រោង​កៅស៊ូ​ ​និង​សំបក​កង់​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ ​១​ពាន់​លាន​ដុល្លារ​»

 

​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​អោយ​ដឹង​ថា​ ​ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​អនុប្រធាន​ទី​១​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ពាក់ព័ន្ធ​នឹង​ផែនការ​វិនិយោគ​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ​១​ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​គម្រោង​វិនិយោគ​រួមគ្នា​លើ​កៅស៊ូ​ ​និង​សំបក​កង់​។​

​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ​បាន​កើត​ចេញពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​ទៅកាន់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការស្រាវជ្រាវ​បច្ចេកវិទ្យា​វិស្វកម្ម​កៅស៊ូ​ ​និង​សំបក​កង់​ (N​E​R​CAT​) ​របស់​ប្រទេស​ចិន​។​

ក្រុមប្រឹក្សា​រ​អភិវឌ្ឍន៍​កម្ពុជា​បាន​អោយ​ដឹង​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវការ​ពី​ថ្ងៃ​ទី​៥​-​៨​ ​ខែ​មករា​ទៅកាន់​មជ្ឈមណ្ឌល​ ​និង​ស​ម្ភារៈ​បរិក្ខារ​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន​ថា​ ​ភាគី​ទាំងពីរ​មានបំណង​ “​រួមគ្នា​ពង្រឹង​គម្រោង​អាទិភាព​មួយ​ចំនួន​” ​។​

N​E​RC​RAT​ ​បាន​បង្ហាញ​ “​ឆន្ទៈ​ដ៏​មុតមាំ​ក្នុង​ការ​វិនិយោគ​ជាមួយនឹង​ទឹកប្រាក់​ប្រមាណ​១​ ​ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​អាទិភាព​ទាំងនេះ​” ​​ក្នុង​ប្រទេស​កម្ពុជា​។​

ដើម្បីអានអត្តបទពេញ សូមចុចទីនេះ

 

 

ដោយ ៖ European Rubber Journal

កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤

ព័ត៌មាន ៖ ខ្មែរ ថាមស៏