កម្ពុជា-អាល្លឺម៉ង់បន្តសហការលើវិស័យកសិកម្ម

កម្ពុជា-អាល្លឺម៉ង់បន្តសហការលើវិស័យកសិកម្ម

 

ភ្នំពេញ៖ អា ល្លឺ ម៉ ង់ នឹង បន្ត គាំទ្រ ក្នុង វិស័យ កសិកម្ម របស់ កម្ពុជា បន្ថែមទៀត ដើម្បី ជំរុញ ដល់ ការ នាំ ចេញ កសិផល កម្ពុជា ទៅ កាន់ ទីផ្សារ អន្តរជាតិ ជា ពិសេស ទីផ្សារ ចិន ។​

​នៅ ក្នុង សិក្ខាសាលា ស្តី ពី​ការ គាំទ្រ នៃ កិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ អា ល្លឺ ម៉ ង់ ក្នុង វិស័យ កសិកម្ម នៅ ប្រទេស កម្ពុជា និង ការ ផ្សព្វផ្សាយ គោលការណ៍ ណែនាំ សម្រាប់ នាំ ចេញ ផ្លែ ឈើ ស្រស់ ទៅ កាន់ ប្រទេស ចិន ថ្ងៃ ទី ៧ ខែមេសា លោក Christian Berger ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ សហព័ន្ធ អា ល្លឺ ម៉ ង់ ប្រចាំ កម្ពុជា បាន ថ្លែង ថា វិស័យ កសិកម្ម កម្ពុជា នឹង កាន់តែ មាន សក្តានុពល សម្រាប់ ធ្វើការ នាំ ចេញ ទៅ ទីផ្សារ អន្តរជាតិ ជា ពិសេស តាម រយៈ កិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ អា ល្លឺ ម៉ ង់ ក្នុង វិស័យ កសិកម្ម ក្នុង បរិបទ នៃ វិបត្តិ ជំងឺ កូ វី ដ -១៩ ។​

​លោក បាន បញ្ជាក់ ថា ៖«​សមិទ្ធផល សំខាន់ ៗ ដែល​ទីភ្នាក់ងារ អភិវឌ្ឍ អា ល្លឺ ម៉ ង់ ជី អាយ ហ្សិត (GIZ) ប្រចាំ កម្ពុជា សម្រេច បាន និង ទិស ដៅ អនាគត របស់ GIZ ក្នុង ការ គាំទ្រ និង ជំរុញ ដល់ ការ នាំ ចេញ កសិផល កម្ពុជា ទៅ កាន់ ទីផ្សារ អន្តរជាតិ និង ជា ពិសេស ទីផ្សារ ចិន ។ ល ។ »

លោក Günter Riethmacher នាយក ទីភ្នាក់ងារ អភិវឌ្ឍ អា ល្លឺ ម៉ ង់ ជី អាយ ហ្សិត (GIZ) ប្រចាំ កម្ពុជា បាន បញ្ជាក់ ថា លទ្ធផល ជា ផ្លែផ្កា នៃ កិច្ច សហប្រតិបត្តិការ ពិតជា ឆ្លើយ តប ទៅ នឹង អភិក្រម “ រដ្ឋ – ឯកជន – ដៃគូ អភិវឌ្ឍន៍ និង សហគមន៍ ” ក្នុង ការ រួមចំណែក បង្កើន ផលិតភាព ពិពិធ កសិកម្ម និង ពា ណិ ជ្ជូ ប នី យ កម្ម កសិកម្ម រួមចំណែក លើក ស្ទួយ វិស័យ កសិកម្ម ធានា សន្តិសុខ ស្បៀង ការ កាត់ បន្ថយ ភាព ក្រីក្រ អភិវឌ្ឍន៍ជនបទ ប្រកបដោយ ចីរភាព និង បរិ យា ប័ន្ន និង ជួយ ទ្រទ្រង់ កំណើន សេដ្ឋកិច្ចជាតិ ជា ពិសេស គឺ យុទ្ធសាស្ត្រ ស្តារ និង ជំរុញ កំណើនសេដ្ឋកិច្ច ក្នុង ការរស់នៅ ជាមួយ កូ វី ដ ១៩ តាម គន្លង ប្រក្រតី ភាព ថ្មី ឆ្នាំ ២០២១-២០២៣ ។​

​លោក ងិ ន ឆាយ ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុក ជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន កសិកម្ម បាន លើក ឡើង ថា ផ្លែ ឈើ ត្រូពិច កម្ពុជា ពិតជា មាន សក្តានុពល ណាស់ សម្រាប់ នាំ ចេញ ទៅ កាន់ ទីផ្សារ អន្តរជាតិ និង​ទីផ្សារ ចិន គ្រាន់តែ ថា កម្ពុជា ត្រូវ បំ ពេញ លក្ខខណ្ឌ តម្រូវ ភូតគាម អនាម័យ សម្រាប់ ការ នាំ ចេញ និង លក្ខខណ្ឌ ឬ គោលការណ៍ ចាំបាច់ មួយ ចំនួន ទៀត ដែល តម្រូវ ឱ្យ​ក្រុមហ៊ុននាំចេញ បំពេញ ហើយ សិក្ខាសាលា នា ពេល នេះ នឹង បង្ហាញ ជូន នូវ លក្ខខណ្ឌ សំខាន់ ៗ ទាំងនោះ ជូន សិក្ខាកាម ដែល ជា សំណុំ ធាតុ ចូល ដ៏ សំខាន់ សម្រាប់ វិស័យ ឯកជន យក ទៅ អនុវត្ត ។​

​លោក វេ ង សា ខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ បាន មាន ប្រសាសន៍ ថា សិក្ខាសាលា ដែល បាន រៀបចំ នា ពេល នេះ គឺជា ផ្នែក មួយ​នៃ ការ ផ្សព្វផ្សាយ គោលនយោបាយ ជា យុទ្ធសាស្ត្រ សម្រាប់ ធ្វើការ នាំ ចេញ កសិផល កម្ពុជា ជូន ដល់ គ្រប់ ភាគី ពាក់ព័ន្ធ ឱ្យ​កាន់តែ ទូលំទូលាយ ជា ពិសេស វិធានការ អនាម័យ និង ភូតគាម អនាម័យ ដែល បាន និង កំពុង ដើរតួ នាទី យ៉ាង សំខាន់ ក្នុង ការ នាំ ចេញ ផលិតផល កសិកម្ម ទៅ កាន់ ទីផ្សារ អន្តរជាតិ ។

​លោក បាន បញ្ជាក់ ថា ៖« នេះ គឺជា សមិទ្ធផល ថ្មី មួយទៀត ដែល ប្រសូត ចេញពី កិច្ច សហប្រតិបត្តិការ ដ៏ ល្អ ប្រសើរ រវាង ភាគី យើង ទាំង ពីរ ហើយ សង្ឃឹម និង ជឿជាក់ ថា ផ្តើម ចេញពី សិក្ខាសាលា នេះ ផលិតផល កសិកម្ម កម្ពុជា នឹង មាន វត្ត មាននៅ លើ ទីផ្សារ អន្តរជាតិ កាន់តែ ច្រើន ថែម ទៀត ជា ពិសេស ទីផ្សារ ប្រទេស ចិន និង សូម ឱ្យ​សិក្ខាសាលា ប្រព្រឹត្ត ទៅ ដោយ ទទួល បាន ជោគជ័យ »៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២​