ការនាំចេញកង់កម្ពុជាកើនដល់ជាង ៥៦៦លានដុល្លារឆ្នាំទៅ

ការនាំចេញកង់កម្ពុជាកើនដល់ជាង ៥៦៦លានដុល្លារឆ្នាំទៅ

 

ទិន្នន័យ​របស់​​​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ ​បាន​បង្ហាញ​ថា​ ​ការនាំចេញ​កង់​របស់​កម្ពុជា​បាន​កើន​ឡើង​ខ្ពស់​ដល់ទៅ​៧​១​,​៣​២​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​គិតជា​ទឹកប្រាក់​រហូតដល់​៥​៦​៦​,​២​លាន​ដុល្លារ​។​

ក្រុមហ៊ុន​ផលិត​កង់​កម្ពុជា​បាន​ផ្គត់ផ្គង់​កង់​ដល់​ទី​ផ្សារ​ក្នុងស្រុក​ក្នុង​តម្លៃ​ ​៧​,​៩​ ​លាន​ដុល្លារ​ដែល​កើន​ឡើង​ ​៥​៧​ ​ភាគរយ​។​ ​កង់​បាន​ក្លាយ​ជា​ផលិតផល​ផលិត​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​បន្ទាប់ពី​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ទំនិញ​ធ្វើដំណើរ​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​និង​ផលិតផល​កសិកម្ម​។​

​លោក​ ​ហេង​ ​សុខ​គង់​ ​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​បាន​មានប្រសាសន៍ថា​ ​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ឧស្សាហកម្ម​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយសារតែ​តម្រូវ​ការ​ ​និង​ការ​បញ្ជាទិញ​ផលិតផល​មិនមែន​កាត់​ដេរ​មានការ​កើន​ឡើង​។​

​លោក​បន្ត​ថា​ ​ផលិតផល​ដូចជា​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​កាបូប​ (​ទំនិញ​ធ្វើដំណើរ​) ​នៅតែ​ជា​ផលិតផល​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​ ​ហើយ​ប្រទេស​នេះ​ក៏​ផលិត​ផលិតផល​ផ្សេងទៀត​ដូចជា​ ​ម៉ាស់​ពេទ្យ​ ​និង​ឈុត​សម្រាប់​នាំចេញ​ផង​ដែរ​។​

​លោក​ ​សុខ​គង់​ ​បន្ត​ថា​ ​ប្រទេស​នេះ​កំពុង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ឧស្សាហកម្ម​ដែល​ផ្អែកលើ​បច្ចេកវិទ្យា​មួយ​ចំនួន​ ​ហើយ​ការនាំចេញ​ក៏មាន​កំណើន​ខ្ពស់​ផង​ដែរ​។​

​លោក​​​មានប្រសាសន៍ថា​ ​៖​ ​«​ឧស្សាហកម្ម​ផលិត​កង់​បាន​ធ្វើ​ការនាំចេញ​ទៅ​ប្រទេស​ជាច្រើន​ ​ជាពិសេស​ទៅ​សហភាព​អឺរ៉ុប​ ​ដែល​កង់​របស់យើង​ពេញ​និយម​»​។​

​ទី​ផ្សារ​សំខាន់​ៗ​សម្រាប់​កង់​របស់​កម្ពុជា​គឺ​សហរដ្ឋអាមេរិក​ ​អាល្លឺម៉ង់​ ​អង់គ្លេស​ ​ជប៉ុន​ ​ចិន​ ​បណ្តា​ប្រទេស​អា​ស៊ាន​ ​បែលហ្សិក​ ​ហូឡង់​ ​អូ​ទ្រី​ស​ ស៊ុ​យ​អែ​ត​ ​ដា​ណឺ​ម៉ាក​ ​អូស្ត្រាលី​ ​ឆេ​ក​ ​អ៊ីតាលី​ កូឡុំ​ប៊ី​ ​កូរ៉េ​ខាងត្បូង​ អេស្ប៉ា​ញ​ ស្លូវេ​នី​ ​និង​កាណាដា​។​ ​កង់​ទាំងនោះ​ប្រមូល​បានតែ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ទីតាំង​ក្នុង​ក្រុង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​ ​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​

​បច្ចុប្បន្ននេះ​ ​មាន​ក្រុមហ៊ុន​ចំនួន​ប្រាំ​បាន​ដំឡើង​កង់​សម្រាប់​ការនាំចេញ​រួម​មាន​ក្រុមហ៊ុន​ ​Ever​grand​ ​Bicycle​ (​Cam​bo​d​i​a​), ​Speed​t​e​c​h​ ​Industrial​ ​Co​ ​L​t​d​, ​Smart​ ​T​e​c​h​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​, ​A​ ​and​ J (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​និង​ X​D​S ​Bicycle​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​។​

​កង់​ត្រូវ​បាន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងទៀត​ ​និង​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​។​ ​គិត​ត្រឹម​រយៈពេល​១​១​ខែ​នៃ​ឆ្នាំ​២​០​២​១​ ​ការនាំចេញ​សរុប​របស់​កម្ពុជា​ (​មិន​រាប់បញ្ចូល​មាស​) ​សម្រេច​បាន​ទឹកប្រាក់​សរុប​ ​១​៥​,​៦​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​ ​២​២​,​៦​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​នេះ​បើ​យោង​តាម​របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​

​កំណើន​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​កើន​ឡើង​នៃ​ស​ម្លៀ​ក​បំពាក់​ ​កង់​ ​និង​ទំនិញ​នាំចេញ​ផ្សេងទៀត​ ​រួម​ទាំង​គ្រឿង​សង្ហា​រឹម​ ​កៅស៊ូ​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​ចេក​ ​ស្ករ​ ​ផលិតផល​កសិកម្ម​ផ្សេងទៀត​ ​ដំឡូងមី​ ​ស្វាយ​ជាដើម​៕

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ជា វណ្ណយុទ្ឋ

ប្រែសម្រួលដោយ៖ សុ ជាតា

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ៖ ថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២២