ការនាំចេញកសិកម្មកម្ពុជា ត្រូវបានជំរុញដោយអ្នកជំនាញអាល្លឺម៉ង់

ការនាំចេញកសិកម្មកម្ពុជា ត្រូវបានជំរុញដោយអ្នកជំនាញអាល្លឺម៉ង់

 

មន្ត្រីកម្ពុជា និងអាល្លឺម៉ង់បានជួបប្រជុំគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដោយមន្ត្រីអាល្លឺម៉ង់បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារបរទេស។

កាលពីថ្ងៃទី១៤ ខែមករា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួល និងជួបពិភាក្សាការងារជាមួយ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងក្រុមអ្នកជំនាញកសិកម្មអាល្លឺម៉ង់។

លោកឯកអគ្គរដ្ឋទូតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺការសិក្សា និងស្រាវជ្រាវពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យកសិកម្ម។ លោកឯកអគ្គរដ្ឋទូត Berger បានបញ្ជាក់ថា ក្រុមនាំចេញរបស់អាល្លឺម៉ង់បានសម្រេចជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអាល្លឺម៉ង់។

លោកឯកអគ្គរដ្ឋទូតបន្ថែមថា អ្នកជំនាញអាល្លឺម៉ង់ដែលបានចូលរួមកិច្ចប្រជុំនេះ គឺមកពីក្រុមហ៊ុនឯកជនធំៗរបស់អាល្លឺម៉ង់ ដែលបាននិងកំពុងវិនិយោគ និងនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអាល្លឺម៉ង់។ លោកឯកអគ្គរដ្ឋទូត Berger បានបញ្ជាក់ថា សភាពាណិជ្ជកម្មអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើបញ្ហាដូចជា៖ ការកសាងសមត្ថភាពកសិករ និងសហគមន៍កសិកម្ម ការអនុវត្តកិច្ចសន្យាកសិកម្ម និងអនាម័យស្របតាមស្តង់ដារអាល្លឺម៉ង់ និងអឺរ៉ុប។ល។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

ដោយៈ ខ្មែរថាមស៍

ព័ត៌មានៈ ខ្មែរថាមស៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងែទី១៥ ខែមករា ឆ្នាំ២០២២