យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ចេញផ្សាយព្រឹកម្សិលមិញ បានឱ្យដឹង ថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ២០,៤៥៧ លានដុល្លារទៅកាន់ទីផ្សារពិភពលោកក្នុង រយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ កើនឡើង ១៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានឱ្យដឹងថា អ្នកទិញផលិតផលរបស់កម្ពុជាច្រើនជាងគេគឺសហរដ្ឋអាមេរិក បន្ទាប់មក គឺវៀតណាម ចិន ជប៉ុន កាណាដា និងអាល្លឺម៉ង់។
ផលិតផលកម្ពុជាដែលនាំចេញទៅកាន់ទីផ្សារពិភពលោកភាគច្រើនមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ គ្រឿងអគ្គិសនី និងអេឡិចត្រូនិច ឱសថ និងផលិតផលកសិកម្មជាដើម។
របាយការណ៍បានចង្អុលបង្ហាញថា ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាបាននាំចូលទំនិញមានតម្លៃ ២៧,៧៤៧ លានដុល្លារ កើនឡើង ៩,២ ភាគរយ ធៀបនិងឆ្នាំទៅ។
ការនាំចូលសំខាន់ៗរបស់កម្ពុជារួមមាន វត្ថុធាតុដើម សម្ភារសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិក និងអគ្គិសនី ជី និងថ្នាំសម្លាប់សត្វល្អិត៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ
ដោយ៖ AKP-ផល សុផានិត
ព័ត៌មាន៖ ខ្មែរ ថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។