ការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូងកើនដល់ ៦៤ លានដុល្លារក្នុងរយៈពេលពីរខែ

ការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូងកើនដល់ ៦៤ លានដុល្លារក្នុងរយៈពេលពីរខែ

 

កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​ ៦៤,៥ ​លាន​ដុល្លារ​ទៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ជាការធ្លាក់​ចុះ ០,៨ ភាគរយ​ធៀប​នឹង​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

យោងតាមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េខាងត្បូង ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២២,៧ ភាគរយស្មើនឹង ១៩៥,២ លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២២។

ចាប់ពីខែមករាដល់ខែកុម្ភៈ កម្ពុជាបានចំណាយប្រាក់ចំនួន ១៣០ លានដុល្លារសម្រាប់ការនាំចូលផលិតផលពីប្រទេសអាស៊ីបូព៌ា ជាការកើនឡើង ៣៩,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលជា FTA ទ្វេភាគីទីពីររបស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរកាលពីឆ្នាំមុននឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។

យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា CKFTA នឹងផ្តល់ទំនិញកម្ពុជាជាង ១០.០០០ មុខទំនិញចូលប្រទេសកូរ៉េខាងត្បូងដោយការអនុគ្រោះពន្ធ។

កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញ បង្កើនផលិតផលក្នុងស្រុកសរុប បង្កើនឱកាសការងារ និងជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចទាំងពីរដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ប្រទេសនានាអាចពង្រីកទីផ្សារសេរីភាវូបនីយកម្មពាណិជ្ជកម្មបន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយកាលពីថ្ងៃពុធថាទំនាក់ទំនងជិតស្និទ្ធរបស់រដ្ឋាភិបាលទាំងពីរ និងទំនាក់ទំនងសេដ្ឋកិច្ចបានកសាងទំនុកចិត្តដល់វិនិយោគិនពីកូរ៉េខាងត្បូងមកកម្ពុជា ដែលជួយបង្កើនពាណិជ្ជកម្មទ្វេភាគី។

លោក​បន្ត​ថា CKFTA នឹង​ក្លាយ​ជា​កត្តា​មួយ​ទៀត​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​កូរ៉េ​កាន់​តែ​ច្រើន​មក​កម្ពុជា​។

លោកថា៖ «ប្រទេសកូរ៉េ និងកម្ពុជាទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយឆ្លុះបញ្ចាំងពីវឌ្ឍនភាពវិជ្ជមាននៃពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ»។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ជា វណ្ណយុទ្ធ

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២