ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិនបានកើនឡើង ៣,៨ ភាគរយក្នុងត្រីមាសទី ១

ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិនបានកើនឡើង ៣,៨ ភាគរយក្នុងត្រីមាសទី ១

 

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា កម្ពុជាបាននាំចេញអង្ករចំនួន ៨៨,៦៤៦ តោនទៅកាន់ប្រទេសចិនក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ កើនឡើង ៣,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបានមានប្រសាសន៍ថា ប្រទេសចិននៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា បន្ទាប់មកគឺសហភាពអឺរ៉ុប។ លោកបានបន្ថែមថា ការនាំចេញទៅប្រទេសចិនមានចំនួន ៥២ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជាក្នុងអំឡុងពេលខែមករាដល់ខែមីនាឆ្នាំនេះ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានលក់អង្ករចំនួន ៤៧,៦៧៤ តោនទៅកាន់ទីផ្សារអឺរ៉ុបក្នុងអំឡុងពេលដែលបានលើកឡើង។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “អង្ករសរុបចំនួន ១៧០,៥៣៩ តោនត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន៤៧ ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំនេះ កើនឡើង១១ ភាគរយធៀបនិងឆ្នាំមុនដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៤៥,៨ លានដុល្លារ” ។

កសិកម្មគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។

យោងតាមលោករដ្ឋមន្ត្រី កម្ពុជាបាននាំចេញកសិផលចំនួន ៣,៤៣ លានតោនទៅកាន់ ៥៧ ប្រទេស និងតំបន់ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើង ១១ ភាគរយធៀបនឹងឆ្នាំមុន ដែលរកចំណូលបានសរុប ១,២៦ ពាន់លានដុល្លារ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផលិតផលកសិកម្មសំខាន់ៗសម្រាប់ការនាំចេញរួមមានអង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេក ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង និងថ្នាំជក់ ក្នុងចំណោមផលិតផលផ្សេងៗទៀត។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ Xinhua

ព័ត៌មាន៖ ខ្មែរ ថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២​