ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី បាន​កើនឡើង​ព្រមៗ​គ្នា

ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី បាន​កើនឡើង​ព្រមៗ​គ្នា

 

​ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​រយៈពេល ១១​​ ខែ ឆ្នាំ​ ២០២៣ បាន​កើនឡើង​លើស​ទ្វេដង  ​ខណៈ​ទឹកប្រាក់​ការផ្លាស់​ប្តូរ​ទំនិញ​នៃ​ប្រទេស​ទាំង​ ២ បាន​កើន​ដល់​ជិត ១ ​ពាន់​លាន​ដុល្លារ​។ ឥណ្ឌូ​នេ​ស៊ី បាន​ឡើងមក​ចំណាត់ថ្នាក់​ទី ​៦ ក្នុងនាម​ជា​ប្រទេស​មាន​ទឹកប្រាក់​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ច្រើន​ជាមួយ​កម្ពុជា​។ នេះ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម GDCE ឱ្យដឹងថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ខែមករា​-​ខែ​វិច្ឆិកា ឆ្នាំ ​២០២៣ មាន​ចំនួន ៧០,៥៦​ លាន​ដុល្លារ កើន ១១១,៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ និង​ការនាំ​ទំនិញ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុ​ជាមាន​ទឹកប្រាក់ ៨៩៤,៦៨​ លាន​ដុល្លារ កើន ១២,៣ ភាគរយ​។ ចំនួន​នេះ​បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២៣ មាន​សរុប ៩៦៥,២៤​ លាន​ដុល្លារ កើន ១៦,៣ ​ភាគរយ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ ទឹកប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី គឺ​ស្មើ ២,២៧ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​-​អន្តរជាតិ រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៤២,៥​ ពាន់​លាន​ដុល្លារ​។​

​ផ្អែក​តាម GDCE គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា មាន​ឱនភាព ៨២៤,១២​ លាន​ដុល្លារ​។ ឥណ្ឌូនេស៊ី បាន​ឡើង​ពី​លេខ​រៀង​ទី​ ១៣  ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២២ មកកាន់​លេខ ​៦ ក្នុងនាម​ជា​ប្រទេស​មាន​ទឹកប្រាក់​ផ្លាស់ប្តូ​រពា​ណិ​​ជ្ជ​កម្ម​ច្រើន​ជាមួយ​កម្ពុជា បន្ទាប់ពី​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន​។​

​សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ​ថា ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​ទឹកប្រាក់​នាំចេញ​-​នាំ​ចូល​ទំនិញ​ប្រទេស​ទាំង​ ២ គឺ​ដោយ​សារ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រ​ទេស​ទាំង​ ២ មាន​ទំនាក់ទំនង​គ្នា​ល្អ បន្ថែម​ពីលើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែល​ប្រទេស​ទាំង ​២ ជា​សមាជិក​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ទាំង ​១៥​។​

ដើម្បីអានអត្តបទពេញ សូមចុចទីនេះ

 

 

ដោយ ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ០១ ខែមករា​ ឆ្នាំ២០២៤

ព័ត៌មាន ៖ ភ្នំពេញ​ ប៉ុស្តិ៍