គម្រោងធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មអេឡិចត្រូនិកកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME) ត្រូវបានដាក់ឱ្យអនុវត្ត ដោយរៀបចំឡើងនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ៨ ខែកុម្ភៈ ដើម្បីជំរុញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)នៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដែលសហការរៀបចំដោយក្រសួង និងអង្គការ Swisscontact កម្ពុជាតំណាងឱ្យសម្ព័ន្ធសកលសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម។
ថ្លែងទៅកាន់អ្នកចូលរួម លោកសូរស័ក្តិ បានសម្តែងការគាំទ្រចំពោះ SeT4SME ក្រោមកិច្ចសហប្រតិបត្តិការអនុវត្តពីវិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈឌីជីថលនីយកម្ម ជាពិសេសសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។
គម្រោង SeT4SME គម្រោង SeT4SME មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការ អនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តនីតិវិធីគយសម្រាប់ការដឹកជញ្ជូន ដើម្បីបង្កើនឱកាសសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន សម្រាប់ សហគ្រាសធុនតូច និងធម្យមនៅកម្ពុជា។
តាមរយៈគម្រោងនេះ អាជីវកម្មខ្នាតតូចនឹងបង្កើនល្បឿននៃការដឹកជញ្ជូន និងបើកទីផ្សារនាំចេញតាមរយៈសកម្មភាពចំនួនពីរ៖ ការគាំទ្រសមត្ថភាពស្ថាប័នសម្រាប់ការអនុវត្តទិន្នន័យកម្រិតខ្ពស់ (EAD) និងការអភិវឌ្ឍន៍ និងផ្សព្វផ្សាយ e-Trade Portal។
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយៈ ផល សុផានិត
ព័ត៌មានៈ ខ្មែរថាមស៍
កាលបរិច្ចេទបោះពុម្ពផ្សាយៈ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២
សូមស្វាគមន៍! លោកអ្នកកំពុងប្រើប្រាស់ជំនួយការ AI របស់ KhmerSME ដែលអាចឆ្លើយរាល់ចម្ងល់ទាក់ទងនឹង ការចុះបញ្ជី ហិរញ្ញប្បទាន និងការដំណើរការសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាល់ព័ត៌មានគឺផ្អែកលើប្រភពច្បាស់លាស់ និងផ្លូវការ។
លោកអ្នកអាចសួរជាភាសាខ្មែរ ឬអង់គ្លេសបានគ្រប់ពេល!
ចំណាំ៖ ចម្លើយត្រូវបានផ្តល់ជូនដោយប្រព័ន្ធ AI ផ្អែកលើឯកសារផ្លូវការ។ សូមផ្ទៀងផ្ទាត់ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 1265។